លោក សុន ឆ័យ ថា លោក សម រង្ស៊ី មិន​ទាន់​មក​កម្ពុជា​ទេ​ព្រោះ​មិន​ចំណេញ​ដល់​ជាតិ​និង​បក្ស

មន្ត្រី​ជាន់ខ្ពស់​បក្ស​សង្គ្រោះជាតិ លោក សុន ឆ័យ ថា​គណបក្ស​នៅ​មិន​ទាន់​សម្រេច​ឲ្យ​ប្រធាន​គណបក្ស​​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ត្រឡប់​មក​កម្ពុជា ​ទេ លុះត្រាតែ​មាន​ពេលវេលា​សមស្រប​មក​ដល់។

ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់​ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ នៅ​ថ្ងៃ​ទី​១២ ខែ​មេសា លោក សុន ឆ័យ មិន​ទាន់​អាច​បញ្ជាក់​​ពី​ពេល​វេលា​ថា តើ លោក សម រង្ស៊ី នឹង​ត្រឡប់​មក​ពេល​ណាទេ? ​លោក​បញ្ជាក់​ទៀត​ថា ប្រសិន​បើ លោក សម រង្ស៊ី មក​កម្ពុជា ​នៅ​ពេល​នេះ ​គឺ​មិន​ចំណេញ​ដល់​ជាតិ និង​គណបក្ស​ឡើយ។

លោក សម រង្ស៊ី កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស បន្ទាប់​ពី​អតីត​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ហោ ណាំងហុង ប្ដឹង​លោក ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ចាស់​នៃ​បទ​បរិហារកេរ្តិ៍ កាល​ពី​ ៧​ឆ្នាំ​មុន។ បច្ចុប្បន្ន​ លោក សម រង្ស៊ី ​កំពុង​ជាប់​ក្ដី​នៅ​តុលាការ​ចំនួន ៣​ករណី​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។