អ្នកវិភាគលើកឡើងពីការប្រកាសរបស់ លោក ហ៊ុន សែន ថា លោកនឹងកាត់ដៃចោល បើសិនជាលោកចុះហត្ថលេខាលើកលែងទោស ឲ្យអ្នកណាម្នាក់ដោយមិនសំដៅចំឈ្មោះក្ដី តែគេមើលឃើញថា លោកចង់សំដៅទៅលើលោក សម រង្ស៊ី ដែលលោក ហ៊ុន សែន ធ្លាប់បានស្នើទៅព្រះមហាក្សត្រពីរលើកមកហើយ ក្នុងការសុំព្រះរាជទានលើកលែងទោសឲ្យលោក សម រង្ស៊ី នោះ។
អ្នកវិភាគពន្យល់ថាការប្រកាសបែបនេះជារឿងយក ឈ្នះចាញ់ ពោលគឺអ្នកនយោបាយខ្មែរកំពុងប្រើប្រាស់នយោបាយសងសឹកគ្នា។វប្បធម៌សងសឹងគ្នាបែបនេះ អ្នកដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេគឺប្រជាពលរដ្ឋ។ ជាងនេះទៅទៀត អ្នកវិភាគសង្កត់ធ្ងន់ថា ប្រទេសកម្ពុជានឹងត្រូវបានប្រទេសជិតខាងធ្វើអាណានិគមបែបសម័យថ្មី។
សូមស្ដាប់បទសម្ភាសន៍ជាមួយ លោក កែម ឡី អ្នកឃ្លាំមើលការអភិវឌ្ឍសង្គមអំពីបញ្ហានេះដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
