មេដឹកនាំ​បក្ស​ប្រឆាំង​ប្រកាស​ចូលរួម​យុទ្ធនាការ "ថ្ងៃច័ន្ទ​ពណ៌ខ្មៅ"

គណបក្ស​ប្រឆាំង​ប្រកាស​គាំទ្រ និង​ចូល​រួម​យុទ្ធនាការ "ថ្ងៃច័ន្ទ​ពណ៌ខ្មៅ" ដើម្បី​បង្ហាញ​នូវ​សាមគ្គីភាព​ជាមួយ​ប្រជាពលរដ្ឋ​ទូទៅ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​កំពុង​ទាមទារ​ឲ្យ​​ដោះលែង​​មន្ត្រី​សិទ្ធិ​មនុស្ស​មក​វិញ។

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៉ី ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស បាន​ផ្ញើ​សារ​ជា​វីដេអូ​ឃ្លិប​ខ្លី​មួយ ចូលរួម​យុទ្ធនាការ​នេះ​តាម​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៩ ខែ​ឧសភា៖ «ពណ៌​ខ្មៅ​ជា​និមិត្តរូប​នៃ​ភាព​ខ្មៅ​ងងឹត ឧបទ្រព ការ​រំលោភ​សិទ្ធិមនុស្ស ប្រជាពលរដ្ឋ ដូច្នេះ​យើង​ត្រូវ​រួម​កម្លាំង​គ្នា​បញ្ចប់​ភាព​ខ្មៅ​ងងឹត​ឧបទ្រព បញ្ចប់​អំណាច​ផ្ដាច់ការ ដើម្បី​នាំ​មក​នូវ​សិទ្ធិ សេរីភាព និង​ប្រជាធិបតេយ្យ​ពេញលេញ ពិត​ប្រាកដ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ពេល​ឆាប់​ខាង​មុខ​នេះ»

កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា លោក សម រង្ស៉ី ក៏​បាន​ស្លៀក​ពាក់​ខោ​ខ្មៅ អាវ​ខ្មៅ​ដែរ ហើយ​បាន​ថ្លែង​ចាត់​ទុក​ការ​ចាប់​ខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស​ថា គឺ​ជា​រឿង​អយុត្តិធម៌​បំផុត ដែល​ចាំបាច់​ត្រូវ​មាន​កិច្ច​អន្តរាគមន៍​ឲ្យ​ដោះលែង​ពួកគេ​មក​វិញ​ជា​បន្ទាន់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។