នាយក​រដ្ឋមន្ត្រី​ផ្ញើ​សារ​អបអរ​ទិវា​សន្តិភាព​អន្តរជាតិ​ប្ដេជ្ញា​បន្ត​ពង្រឹង​វប្បធម៌​សន្តិភាព

ដោយ ទេព សុរ៉ាវី
2014.09.21
ហ៊ុន សែន ៦១០ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ស្ពាន​ស្ទឹងមានជ័យ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៤។
RFA/Uon Chhin

ក្នុង​ឱកាស​ខួប​លើក​ទី​១២ នៃ​ទិវា​សន្តិភាព​អន្តរជាតិ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើ​សារ​លិខិត​ចូលរួម​អបអរ​សាទរ​ទិវា​នេះ​ជូន​ប្រជាពលរដ្ឋ ព្រម​ទាំង​បាន​ប្ដេជ្ញា​ចិត្ត​ថា នឹង​បន្ត​ប្រឹងប្រែង​ឲ្យ​កាន់​តែ​ខ្លាំងក្លា​ថែម​ទៀត ដើម្បី​ពង្រឹង ស្មារតី និង​វប្បធម៌​សន្តិភាព សម្រាប់​ការ​អភិវឌ្ឍ និង​វិបុលភាព​សង្គម​សេដ្ឋកិច្ច​ជាតិ​កម្ពុជា។

ក្នុង​សារ​លិខិត​របស់ លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​២១ កញ្ញា ឲ្យ​ដឹង​ថា ការ​ចូលរួម​ប្រារព្ធ​ទិវា​សន្តិភាព​អន្តរជាតិ​នៅ​ពេល​នេះ គឺ​មិន​ត្រឹម​តែ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​មោះមុត​របស់​ពលរដ្ឋ​ខ្មែរ ក្នុង​ការ​ការពារ​សន្តិភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ឱកាស​ក្រើន​រំឭក​ពី​ភាព​ចាំបាច់​ខាន​ពុំ​បាន នៃ​ការ​ពង្រឹង​ផែនការ​សាមគ្គី​ជាតិ ឯកភាព​ជាតិ ការ​ពួត​ដៃ​គ្នា​ជា​ធ្លុង​មួយ​ជាមួយ​ពលរដ្ឋ​ក្នុង​សកលលោក ដើម្បី​ថែរក្សា​ឲ្យ​បាន​គង់វង្ស​នូវ​សន្តិភាព។

លោក ហ៊ុន សែន ក៏​បាន​បញ្ជាក់​តាម​សារ​លិខិត​ដដែល​ថា ក្នុង​ស្មារតី​បន្ត​លើក​កម្ពស់​ផល​ប្រយោជន៍​ជាតិ លោក​សូម​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទាំងអស់ ត្រូវ​លើក​កម្ពស់​វប្បធម៌​អហិង្សា​ការ​អត់ធ្មត់ ការ​យោគយល់ ការ​អធ្យាស្រ័យ​គ្នា ការ​សន្តោស​ប្រណី ការ​ស្រឡាញ់​រាប់​អាន​គ្នា​ជា​ភាតរៈ ឬ​សេចក្តី​រាប់​អាន​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​សង្គម​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។