នាយក​រដ្ឋមន្ត្រី​ប្រកាស​ឲ្យ​កងទ័ព​ត្រៀម​ការពារ​ព្រំដែន​តំបន់​ព្រះវិហារ

ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី២២ ខែ​កុម្ភៈ បាន​ប្រកាស​ថា កង​កម្លាំង​យោធា និង​កង​កម្លាំង​ប្រដាប់​អាវុធ​នានា​នៃ​ប្រទេស​កម្ពុជា ត្រូវ​តែ​ត្រៀម​ខ្លួន​កម្រិត​ខ្ពស់​បំផុត ដើម្បី​ការពារ​ព្រំដែន​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ នៅ​គ្រា​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ អាយស៊ីជេ (ICJ = International Court of Justice) គ្រោង​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ នៃ​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ នៅ​ពាក់​កណ្ដាល​ខែ​មេសា ឆ្នាំ​២០១៣ ខាង​មុខ​នេះ។
ដោយ សុខ សេរី
2013-02-22
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
១៥-មិថុនា-២០១១៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល រាជធានី​ភ្នំពេញ។
១៥-មិថុនា-២០១១៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល រាជធានី​ភ្នំពេញ។
Photo: RFA

ប៉ុន្តែ កង​កម្លាំង​ទាំង​នោះ​ត្រូវ​តែ​រក្សា​ភាព​ស្ងប់ស្ងៀម មិន​ប្រើ​អំពើ​ហិង្សា​បំផ្ទុះ​អាវុធ​ឡើយ នៅ​គ្រា​ដែល​តុលាការ​នោះ​បកស្រាយ​សាលក្រម ទោះ​ជា​លទ្ធផល​យ៉ាង​ណា​ក៏ដោយ។

ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​ប្រកាស​ដូច្នេះ ប្រាប់​ទៅ​មន្ត្រី​ជាន់​ខ្ពស់​នគរបាល​ជាតិ​ចំនួន​ជិត ៧០០​នាក់ នៅ​ក្នុង​ការ​បិទ​សន្និបាត​ប្រចាំ​ឆ្នាំ​២០១២ និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ​២០១៣ ដែល​បាន​ចូល​រួម​ដោយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ជា​ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក​នាយ​ឧត្តមសេនីយ៍ ទៀ បាញ់ និង​ជា​ឧបនាយក​រដ្ឋមន្ត្រី និង​អគ្គស្នងការ​នគរបាល​ជាតិ លោក​នាយ​ឧត្តមសេនីយ៍ នេត សាវឿន។

កន្លង​មក មាន​សេចក្តី​រាយការណ៍​ថា ក្រុម​ជ្រុល​និយម​ថៃ មួយ​ចំនួន បាន​ប្រកាស​មិន​ទទួល​ស្គាល់​យុត្តាធិការ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​នោះ​ទេ ហើយ​ក្រុម​ជ្រុល​និយម​ថៃ មួយ​ចំនួន​ទៀត បាន​ប្រកាស​សុំ​ឲ្យ​អនុវត្តន៍​សន្ធិសញ្ញា​ឆ្នាំ​១៩៤១ នៅ​ទីក្រុង​តូក្យូ (Tokyo) ប្រទេស​ជប៉ុន (Japan) ដែល​កាត់​ទឹក​ដី​ខេត្ត​បាត់ដំបង ខេត្ត​សៀមរាប និង​ខេត្ត​កំពង់ធំ ឲ្យ​ថៃ វិញ បើ​សិន​ណា​ការ​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ នោះ ឲ្យ​កម្ពុជា ឈ្នះ​ក្តី​ជា​ដដែល​នោះ។

ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា លោក​បាន​ជម្រាប​ប្រាប់​អ្នកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) នាយក​រដ្ឋមន្ត្រី​ថៃ នៅ​ក្នុង​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះបរមសព ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ កាល​ពី​ដើម​ខែ​កុម្ភៈ កន្លង​ទៅ​នេះ​ថា លោក​ព្រួយ​បារម្ភ​អំពី​ចលនា​ជ្រុល​និយម​ថៃ ដែល​ប្រឆាំង​នឹង​ការ​បកស្រាយ​សាលក្រម​ខាង​មុខ​នេះ។

លោក ហ៊ុន សែន៖ «ខ្ញុំ​សុំ​បញ្ជាក់​ចំណុច​បន្តិច នៅ​ក្នុង​ប្រទេស​យើង វា​ងាយ​ស្រួល​ទេ ព្រោះ​និន្នាការ​នៅ​ប្រទេស​យើង​មិន​មាន​និន្នាការ​និយម​ជ្រុល​ទេ មិន​ថា​សាលក្រម​នោះ​វា​ចេញ​បែប​ណា​ទេ គឺ​កម្ពុជា បើ​ទោះ​បី​ជា​កម្ពុជា មាន​ប្រៀប កម្ពុជា ក៏​មិន​ប្រើប្រាស់​កម្លាំង​ដើម្បី​ទៅ​រុញ​ច្រាន​កម្លាំង​របស់​ថៃ ដើម្បី​ចេញ​ពី​តំបន់​នោះ​ដែរ។ យើង​ត្រូវ​មាន​ការ​ពិភាក្សា​គ្នា​ដើម្បី​រៀបចំ​ឲ្យ​មាន​ដំណើរ​ការ​ល្អ ប៉ុន្តែ​នៅ​ខាង​ប្រទេស​ថៃ ឯ​ណោះ​វិញ មាន​មតិ​ច្រើន​ណាស់»

លោក​បាន​ស្នើសុំ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ថៃ អ្នកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត់ កុំ​ឲ្យ​រឿង​នេះ​រីក​រាលដាល​ជា​ជម្លោះ​ព្រំដែន​ទាំង​មូល និង​ប៉ះពាល់​ដល់​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​ថៃ លើ​វិស័យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម។

ទាក់​ទង​នឹង​បញ្ហា​នេះ អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច ដែល​តែង​តែ​តាម​ដាន​ស្ថានការណ៍​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា និង​ថៃ បាន​មាន​ប្រសាសន៍​ថា លោក​គាំទ្រ​អនុសាសន៍​របស់​លោក ហ៊ុន សែន៖ «ទី១ ទាក់​ទង​នឹង​ផ្លូវ​ច្បាប់ យើង​ឈ្នះ​ហើយ។ បើ​សិន​ណា​យើង​ប្រើប្រាស់​កម្លាំង​បាយ ឬ​ផ្ទុះ​អាវុធ យើង​ទេ​ជា​ចំណាប់​របស់​ប្រទេស​ថៃ ថា​យើង​ប្រហែល​ជា​មាន​បញ្ហា​ទៅ​លើ​ប្រព័ន្ធ​ច្បាប់។ ហើយ​ទី២ ការ​ផ្ទុះ​អាវុធ​អត់​អាច​កើត​ឡើង​ទេ ព្រោះ​ទាហាន​គោរព​មេ​បញ្ជាការ​ណាស់ គ្មាន​មេ​បញ្ជាការ​បញ្ជា​មិន​អាច ហើយ​អ្នក​ដែល​បញ្ជា​នៅ​ពេល​ដែល​ផ្ទុះ​អាវុធ​នៅ​ក្នុង​ទ្រង់ទ្រាយ​ធំ​នោះ ទាល់​តែ​មាន​បញ្ជា​ពី​នាយក​រដ្ឋមន្ត្រី ឬ​ព្រះមហាក្សត្រ។ ដូច្នេះ មិន​អាច​កើត​មាន​ឡើង។ បើ​សិន​មាន​ទាហាន​ណា​មួយ​ផ្ទុយ​ពី​បញ្ជា​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រព័ន្ធ​ច្បាប់ ពីព្រោះ​លោក​ជា​មេ​បញ្ជាការ​នៅ​ពេល​ដែល​មាន​សង្គ្រាម»

ដោយ​ឡែក លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​បញ្ជា​ឲ្យ​បិទ ឬ​បញ្ចប់​ការ​កែច្នៃ​ឈើ​ក្រញូង ការ​ឆ្លង​កាត់ និង​ការ​ជួញ​ដូរ​ឈើ​ក្រញូង​នៅ​ប្រទេស​កម្ពុជា ចាប់​ពី​ពេល​នេះ​ត​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (13)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Youn are stealing everything from Khmer people,while Khmer are busy playing dead game with Thai.Youn are secretly behind the conflicts between Khmer and Thai !Youn are also secretly controlling Thai Red Shirts to bring Thailand down .

Feb 23, 2013 04:43 PM

Khmer Together

កំសត់ណាស់ ទាហ៊ានខ្មែរ ពេលគេត្រូវការអោយទៅស្លាប់គឺត្រូវតែទៅ ក្នុងនាមស្នេហាជាតិ 
អ្នកដែលទទួលផល់ពីជាតិ គឺលោកធំ មានឡានថ្មី 
ស្រីក្មេងបម្រើ មានប្រាក់ច្រើនហួសហេតុ នេះហើយលទ្ធផល ដែលបងប្អូនយោធាពលី ស៊ូស្លាប់ខ្លួន ដើម្បីជាតិរស់ 
តែបើមើលអោសដិតដល់ទៅ ស្រុកខ្មែរ នឹងទៅជា?

Feb 23, 2013 07:41 AM

Injustice_in_my..........

ពី Phnom_penh

nothing to say good prime minister 4ever hahahaha

Feb 23, 2013 04:55 AM

សេរី

បានន័យថាទាល់តែៃថចូលមកហើយទើបបានទៅការពារ.?បព្ហាាព្រុំដែន​។ស្តាប់អ្នករស់នៅតាមព្រុំដែនផងលោក​។អ្នកទាំងនោះគឺជារបងទឺកដីខ្មែរ​។

Feb 23, 2013 04:22 AM

Ratha

តាមប្រសាសន៍របស់សម្ដេចដូចគ្មាននរណាតាមទាន់សោះ
ពេលមានប្រសាសន៍ចំពោះមុខមន្ត្រីជាន់ខ្ពស់នោះផ្សេង
តែពេលមានបញ្ជាទៅគណៈបញ្ជាការឯសមរភូមិនោះផ្សឹង
អ្វីត្រូវដាក់ឲ្យដាក់ អ្វីត្រូវតបតត្រូវតែតបតភ្លាមកុំរាដៃជាដាច់ខាត នេះបើតាមការខ្សិបតៗគ្នារបស់កងទ័ពនៅឯសមរភូមិមុខខ្មែរ-ថៃ។

Feb 23, 2013 02:50 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល