ប៉ូលិស​ប្រមូល​ផ្ដុំ​ក្នុង​ក្រុង​កំពង់ឆ្នាំង​ខណៈ​មេ​បក្ស​ប្រឆាំង​គ្រោង​ចុះ​ទៅ​ខេត្ត​នេះ

ប្រភព​ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​មន្ត្រី​គណបក្ស​សិទ្ធិ​មនុស្ស ខេត្ត​កំពង់ឆ្នាំង អះអាង​ថា កង​កម្លាំង​ប៉ូលិស​តាម​ស្រុក​ទាំង​៨ របស់​ខេត្ត​កំពង់ឆ្នាំង ត្រូវ​បាន​បញ្ជា​ឲ្យ​ឡើង​មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទី​រួម​ក្រុង​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​១៩ កុម្ភៈ។

ការ​ប្រមូល​ផ្ដុំ​កង​កម្លាំង​ប៉ូលិស​នេះ ធ្វើ​ឡើង​រយៈពេល​មួយ​ថ្ងៃ មុន​មេ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង លោក កឹម សុខា នឹង​ចុះ​ទៅ​ជួប​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​កំពង់ឆ្នាំង ថ្ងៃ​ទី​២០ កុម្ភៈ ស្អែក។

ប្រភព​ដដែល​បង្ហើប​ឲ្យ​ដឹង​ថា កង​កម្លាំង​ប៉ូលិស​ទាំង​នោះ​ប្រដាប់​ដោយ​ដំបង​ឆក់ និង​ខែល កំពុង​ហ្វឹកហាត់​យុទ្ធសាស្ត្រ​បង្ក្រាប​បាតុកម្ម​យ៉ាង​សកម្ម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។