សមត្ថកិច្ចបានបង្ហាញរូបថតព្រះសង្ឃដែលសមត្ថកិច្ចស្វែងរកក្នុង អាយផេត (ipad) ដែលត្រូវគេស្គាល់ថា គឺជាព្រះសង្ឃព្រះនាម ងីម ផាន់សៅរ៍សំខាន់ ដែលជាប្រធានអង្គការធម្មទានសង្គម គង់នៅវត្តបទុមវតី។ សមត្ថកិច្ចបានឆែកឆេរកុដិមួយចំនួនក្នុងវត្តទាំងយប់ ប៉ុន្តែត្រូវព្រះសង្ឃផ្សេងទៀតបដិសេធមិនប្រាប់កុដិដែលព្រះសង្ឃ ងីម ផាន់សៅរ៍សំខាន់ កំពុងគង់នៅនោះទេ។
ព្រះតេជព្រះគុណ ងីម ផាន់សៅរ៍សំខាន់ មានថេរដីកាថា ព្រះអង្គកំពុងព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ប៉ុន្តែព្រះសង្ឃនឹងមិនចាកចេញពីវត្តឡើយ បើទោះបីជាត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនក៏ដោយ។
នៅពេលចូលឆែកឆេរក្នុងវត្តបទុមវតីទាំងយប់នោះ គេមិនបានឃើញសមត្ថកិច្ចប៉ូលិសបង្ហាញដីកាឆែកឆេរទេ។ ទោះជាយ៉ាងណា ព្រះតេជព្រះគុណ ងីម ផាន់សៅរ៍សំខាន់ សង្ស័យថា មូលហេតុដែលសមត្ថកិច្ចស្វែងរកព្រះអង្គ គឺដោយសារតែព្រះអង្គចូលរួមធ្វើមហាបាតុកម្មគាំទ្រគណបក្សសង្គ្រោះជាតិ និងចលនាទាមទារយុត្តិធម៌សង្គម និងលទ្ធិប្រជាធិបតេយ្យមួយកន្លងមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
