លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញទៅទស្សនកិច្ចប្រទេសបង់ក្លាដេស (Bangladesh) ជាផ្លូវការរយៈពេលបីថ្ងៃ ចាប់តាំងពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ មិថុនា នេះ។
ទស្សនកិច្ចនេះធ្វើឡើងបន្ទាប់មានពាក្យចចាមអារ៉ាមថា លោកនាយករដ្ឋមន្ត្រី មានជំងឺយ៉ាងធ្ងន់ធ្ងរ ដោយដាច់សរសៃឈាមក្នុងខួរក្បាល ហើយត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យសិង្ហបុរី កាលពីចុងសប្ដាហ៍កន្លងទៅ ដែលព័ត៌មាននេះ ត្រូវបានមន្ត្រីរដ្ឋាភិបាលបដិសេធ។
សេចក្ដីប្រកាសព័ត៌មានក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី៩ មិថុនា ឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ច ដែលអញ្ជើញដោយនាយករដ្ឋមន្ត្រីបង់ក្លាដេស អ្នកស្រី សេក ហាស៊ីណា (Sheikh Hasina) ប្រទេសទាំងពីរ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៤ គឺ៖ កិច្ចព្រមព្រៀងនៃការបង្កើតគណៈកម្មការរួម ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការណ៍ទ្វេភាគី។ អនុស្សរណៈយោគយល់គ្នា លើកិច្ចកិច្ចសហប្រតិបត្តិការណ៍ ផ្នែកវិទ្យាសាស្ត្រ បច្ចេកទេស លើវិស័យកសិកម្ម។ កិច្ចសហប្រតិបត្តិការទ្វេភាគីវិស័យវប្បធម៌ និងកិច្ចកិច្ចសហប្រតិបត្តិការទ្វេភាគីនៃការបង្កើនការការពារពាណិជ្ជកម្មរវាងគ្នាទៅវិញទៅមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
