ក្នុងពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនទាន់ចេញលទ្ធផលបោះឆ្នោត ក្រុមប្រឹក្សា ស្រុក ខណ្ឌ ខេត្ត និង រាជធានី ដែលធ្វើការបោះឆ្នោតនេះ គណបក្សប្រជាជន បានចេញលទ្ធផលបណ្ដោះអាសន្ននៅលើគេហទំព័ររបស់ខ្លួន នៅល្ងាចថ្ងៃទី១៨ ឧសភា ដូចតទៅ៖
ចំពោះលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សា រាជធានី ខេត្ត មានអាសនៈសរុបចំនួន ៣៩៣ ក្នុងនោះ បក្សប្រជាជនបាន ៣០៦អាសនៈ សង្គ្រោះជាតិ ៨៦ ហ៊្វុនស៊ិនប៉ិច ១អាសនៈ។
ចំណែកលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ វិញ គឺមានអាសនៈសរុប ២.៩៣១ ក្នុងនោះ បក្សប្រជាជនទទួលបាន ២.២៣៧ សង្គ្រោះជាតិបាន ៦៨៣ ហ៊ុនស៊ិនប៉ិច បាន ១៩អាសនៈ និងបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បាន ១អាសនៈ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
