ប្រវត្តិរូប​សង្ខេប​និង​ជីវិត​ការងារ​របស់​លោក​បណ្ឌិត កែម ឡី

ដោយ ខែ សុណង
2016-07-10
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក កែម ឡី អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម​ចូលរួម​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៦។
លោក កែម ឡី អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម​ចូលរួម​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៦។
Photo: RFA

លោក​បណ្ឌិត កែម ឡី ជា​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ឯ​ស្ដារ​ម៉ាត (Star Mart) ក្នុង​ស្ថានីយ​លក់​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex)។ លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​សាធារណជន​ជាច្រើន​បាន​ស្គាល់​លោក​តាម​រយៈ​ការ​វិភាគ​លើ​បញ្ហា​សង្គម ស្ថានភាព​នយោបាយ សិទ្ធិ​មនុស្ស ការ​អភិវឌ្ឍ​ប្រទេស​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ និង​អន្តរជាតិ ហើយ​លោក​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​ដែល​គាំទ្រ​ការ​វិភាគ​របស់​លោក ហៅ​ថា​ជា​អ្នក​វិភាគ​ឯករាជ្យ ដែល​និយាយ​ចំៗ​ទាក់ទង​នឹង​ភាព​អសកម្ម​របស់​រដ្ឋាភិបាល និង​បញ្ហា​ផ្សេងៗ​ទៀត ទោះ​បី​ជា​លោក​បាន​ដឹង​ជា​មុន​ថា លោក​ប្រឈម​នឹង​ការ​បាញ់​សម្លាប់​ដោយ​ប្រការ​ណា​មួយ​ក្ដី។

នៅ​ពេល​ដែល​ខ្ញុំ​វិភាគ​ម្ដងៗ ខ្ញុំ​មិន​ដែល​គិត​ថា​ខ្លួន​ខ្ញុំ​មាន​ជីវិត​ទេ ពីព្រោះ​នៅ​ក្នុង​ប្រទេស​មួយ​ដែល​មាន​ខ្លា​ច្រើន ដែល​មាន​ពស់វែក​ច្រើន ដែល​មាន​ឆ្លាម​ច្រើន។ នេះ​សម្ដី​របស់​លោក កែម ឡី កាល​នៅ​រស់។

នៅ​ពេល​ដែល​ខ្ញុំ​វិភាគ​ម្ដងៗ ខ្ញុំ​មិន​ដែល​គិត​ថា​ខ្លួន​ខ្ញុំ​មាន​ជីវិត​ទេ ពីព្រោះ​នៅ​ក្នុង​ប្រទេស​មួយ​ដែល​មាន​ខ្លា​ច្រើន មាន​ពស់វែក​ច្រើន និង​មាន​ឆ្លាម​ច្រើន។ នេះ​គឺ​ជា​សម្ដី​របស់​លោក​បណ្ឌិត កែម ឡី កាល​ពី​លោក​នៅ​មាន​ជីវិត ដែល​លោក​បាន​ដឹង​ខ្លួន​មុន​រួច​ជា​ស្រេច​ថា រាល់​ការ​វិភាគ​ស្ថានការណ៍​នយោបាយ និង​ការ​ផ្ដល់​ព័ត៌មាន​ពិត​របស់​លោក​ដល់​សាធារណជន​ដោយ​ឥត​សំចៃ​មាត់​នោះ លោក​នឹង​មិន​រួច​ផុត​ពី​សេចក្ដី​ស្លាប់​ឡើយ។

ក្នុង​បទសម្ភាសន៍​ជាមួយ​លោក ជុន ច័ន្ទបុត្រ លោក​បណ្ឌិត កែម ឡី បាន​បញ្ជាក់​ថា លោក​មិន​រារែក​ឡើយ​ចំពោះ​ការ​វិភាគ​រិះគន់​ដើម្បី​ស្ថាបនា​របស់​លោក ទោះ​បី​លោក​ដឹង​ថា​ការ​វិភាគ​របស់​លោក​ប្រថុយប្រថាន​ដល់​អាយុ​ជីវិត​ក្ដី៖ «នៅ​ពេល​ដែល​ខ្ញុំ​វិភាគ​ម្ដងៗ ខ្ញុំ​មិន​ដែល​គិត​ថា​ខ្លួន​ខ្ញុំ​មាន​ជីវិត​ទេ ពីព្រោះ​នៅ​ក្នុង​ប្រទេស​មួយ​ដែល​មាន​ខ្លា​ច្រើន ដែល​មាន​ពស់វែក​ច្រើន ដែល​មាន​ឆ្លាម​ច្រើន នៅ​ពេល​ដែល​យើង​វិភាគ​ម្ដងៗ យើង​មិន​ដែល​គិត​ថា​ខ្លួន​ខ្ញុំ​មាន​ជីវិត​ទេ ប៉ុន្តែ​បើ​សិន​ជា​យើង​នាំ​គ្នា​ខ្លាច​ទាំងអស់​គ្នា យើង​អត់​អាច​មាន​លទ្ធភាព​ផ្ដល់​គំរូ​ដល់​យុវជន​ទេ យើង​អត់​មាន​លទ្ធភាព​កែប្រែ​ប្រទេស​យើង​ទេ»

លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ពលរដ្ឋ​ដែល​ស្រឡាញ់​គាំទ្រ​ការ​វិភាគ​របស់​លោក​រាប់​ម៉ឺន​នាក់ បាន​សម្ដែង​ការ​សោកស្ដាយ និង​សោកសង្រេង ហើយ​បាន​ចាត់​ទុក​ថា​ជា​វីរជន និង​បាន​ហែហម​ដង្ហែ​សព​លោក​ទៅ​ទី​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ នៅ​ខណ្ឌ​ជ្រោយចង្វារ បន្ទាប់​ពី​ខ្មាន់​កាំភ្លើង​បាន​បាញ់​សម្លាប់​លោក​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ឯ​ស្ដារ​ម៉ាត (Star Mart) ក្នុង​ស្ថានីយ​លក់​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex) ចំណុច​ស្ដុប​បូកគោ រាជធានី​ភ្នំពេញ។

កែម ឡី ២០១៥ ៨៥៥
អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី ពេល​ចុះ​សង្កេត​ដោយ​ផ្ទាល់​នៅ​តំបន់​ព្រំដែន​ទីតាំង​តំបន់​ថ្ម​៣​ដុំ ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Morm Moniroth RFA/Morm Moniroth

លោក​បណ្ឌិត កែម ឡី មាន​អាយុ ៥០​ឆ្នាំ មាន​សម្បុរ​សណ្ដែកបាយ មាឌ​ធំ​ដំបង ភរិយា​របស់​លោក គឺ​អ្នកស្រី ប៊ូ រចនា អាយុ ៣៤​ឆ្នាំ មាន​កូន​ប្រុស ៤​នាក់ និង​កូន​នៅ​ក្នុង​ផ្ទៃ ៥​ខែ​ម្នាក់​ទៀត។

លោក កែម ឡី កើត​នៅ​ក្នុង​គ្រួសារ​ក្រីក្រ​មួយ​នៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ក្នុង​ចំណោម​បង​ប្អូន​បី​នាក់ គឺ​លោក​ជា​កូន​ទី​២។ ឪពុក​របស់​លោក​បាន​ទទួល​មរណភាព​ក្នុង​ជំនាន់ ប៉ុល ពត លោក​និង​បង​ប្អូន​រស់នៅ​ជាមួយ​ម្ដាយ មាន​មុខ​របរ​ជា​អ្នក​លក់​នំ​បញ្ចុក បាញ់ឆែវ និង​ជា​អ្នក​លក់​គ្រឿង​ទេស។

លោក កែម ឡី បាន​តស៊ូ​រៀន​សូត្រ​ដោយ​ស្នាក់​នៅ​ជាមួយ​គេ​ផង និង​វត្ត​ផង រហូត​រៀន​ចប់​មហាវិទ្យាល័យ​នៅ​កម្ពុជា ហើយ​ទទួល​បាន​អាហារូបករណ៍​ផ្នែក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ទៅ​សិក្សា​បន្ត​នៅ​សាកលវិទ្យាល័យ​ជូឡាឡុងកន ប្រទេស​ថៃ និង​ម៉ាឡេស៊ី។

និយាយ​អំពី​ជីវិត​ការងារ​វិញ លោក​ធ្លាប់​បម្រើ​ការ​នៅ​ក្រសួង​សុខាភិបាល កាកបាទ​ក្រហម ក្រុមហ៊ុន​ឯកជន និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ​ធំៗ ដូចជា កម្មវិធី​អភិវឌ្ឍន៍​នៃ​អង្គការ​សហប្រជាជាតិ (UNDP) វិទ្យាស្ថាន​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NDI) មូលនិធិ​សហប្រជាជាតិ​ដើម្បី​កុមារ (UNICEF) ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​ការ​អភិវឌ្ឍន៍​អន្តរជាតិ យូ.អេស.អេ.អាយ.ឌី (USAID) ជាដើម។ លោក​ធ្លាប់​ជា​ស្ថាបនិក​បង្កើត​អង្គការ​សមធម៌ ផ្ដល់​ប័ណ្ណ​ជួយ​ពលរដ្ឋ​ក្រីក្រ​ក្នុង​ការ​ផ្ដល់​សេវា​សុខភាព​សម្រាប់​ជន​ក្រីក្រ។ លោក​ធ្លាប់​ធ្វើ​ការ​ក្នុង​តួនាទី​ជា​អគ្គនាយក​របស់​គណៈកម្មាធិការ​សម្របសម្រួល​ផ្នែក​ជំងឺ​អេដស៍ អេច្ឆ.អេ.ស៊ី.ស៊ី (HACC)

ក្រៅ​ពី​នេះ លោក​ក៏​ធ្លាប់​បាន​សិក្សា​ស្រាវជ្រាវ​ឲ្យ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន លើ​ផ្នែក​សិទ្ធិ​ការងារ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​ផ្នែក​យុវជន និង​ការងារ។ លោក​ក៏​ធ្លាប់​ធ្វើ​ជា​ទីប្រឹក្សា​ឲ្យ​ក្រុមហ៊ុន​ល្បី​ឈ្មោះ អេច្ឆ.អេន.អិម (H&M) និង​ក្រុមហ៊ុន ហ្គេប (GAP) ទាក់ទង​ការ​សិក្សា​ស្រាវជ្រាវ​អំពី​សិទ្ធិ​ការងារ​កម្ពុជា។ ក្រៅ​ពី​នេះ​ទៀត លោក​ក៏​ធ្លាប់​ជា​ទីប្រឹក្សា​ឲ្យ​ក្រសួង​ការងារ ដែរ។

តាំង​ពី​ឆ្នាំ​២០០៨ មក លោក​បាន​ប្រកប​របរ​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​យ៉ាង​ជាប់លាប់ ឲ្យ​ស្ថាប័ន​ផ្សេងៗ​ទៀត​រហូត​មក​ទល់​បច្ចុប្បន្ន។

កែម ឡី ២០១៦ ២០០
លោក កែម ឡី ជួប​ពលរដ្ឋ​នៅ​ខេត្ត​ព្រៃវែង ក្នុង​យុទ្ធនាការ ១០០​រាត្រី​នៃ​គ្រួសារ​ខ្មែរ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Brach Chev RFA/Brach Chev

មរណភាព​របស់​លោក គឺ​នៅ​ក្នុង​ពេល​ដែល​លោក​កំពុង​ធ្វើ​យុទ្ធនាការ ១០០​រាត្រី​នៃ​គ្រួសារ​ខ្មែរ ដែល​លោក​កំពុង​ធ្វើ​បាន ១៥​រាត្រី​ហើយ។ យុទ្ធនាការ​នេះ លោក​បាន​ចុះ​ស្នាក់នៅ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្រែ​ចម្ការ​ដោយ​ផ្ទាល់ ទោះ​ពេល​ខ្លះ​លោក​បាន​ស្នាក់នៅ​ផ្ទះ​ប្រជាពលរដ្ឋ​ដាច់​ស្រយាល​ភូមិ​ជនជាតិ​ដើម​ភាគ​តិច ដូចជា​នៅ​ខេត្ត​មណ្ឌលគិរី រតនគិរី ដើម្បី​ស្វែង​យល់​អំពី​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ។ ហើយ​ក្នុង​ពេល​បច្ចុប្បន្ន លោក​ក៏​កំពុង​រៀបចំ​កម្មវិធី​អាហារ​សប្បុរសធម៌​រៃអង្គាស​ប្រាក់​ជួយ​មន្ត្រី​សិទ្ធិ​មនុស្ស និង​អគ្គលេខាធិការ​រង គ..ប ដែល​កំពុង​ជាប់​ឃុំ ក្រោយ​ពី​លោក​បាន​រៀបចំ​កម្មវិធី​នេះ​បាន​ជោគជ័យ​ម្ដង​រួច​មក​កាល​ពី​ខែ​មិថុនា។

ការ​ស្លាប់​លោក កែម ឡី ធ្វើ​ឲ្យ​មន្ត្រី​សង្គម​ស៊ីវិល​ដែល​តែង​ធ្វើ​ការ​ជា​ដៃគូ​ជាមួយ​លោក បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​ធនធាន​មនុស្ស​សំខាន់ និង​ជា​វីរជន​ក្លាហាន​និយាយ​រិះគន់​ត្រង់ៗ ដើម្បី​ការ​រីក​ចម្រើន​ផ្នែក​លទ្ធិប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ។

លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នេះ គឺ​រយៈពេល ២​ថ្ងៃ​ក្រោយ​ពី​លោក​បាន​ចូលរួម​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី ស្ដីពី «តើ​សែស្រឡាយ​មេ​ដឹក​នាំ​មាន​សិទ្ធិ​ធ្វើ​ជំនួញ​ឬ​ទេដែល​បកស្រាយ​ប្រធានបទ​នេះ​បន្ទាប់​ពី​របាយការណ៍​ស៊ើប​អង្កេត​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក គ្លបល វីនេស (Global Witness) កាល​ពី​ពេល​ថ្មីៗ​នេះ លាត​ត្រដាង​ពី​ការ​ប្រើប្រាស់​អំណាច​របស់​គ្រួសារ​នាយក​រដ្ឋមន្ត្រី ដើម្បី​ក្តោប​ក្តាប់​ជំនួញ សេដ្ឋកិច្ច​កម្ពុជា តម្លៃ​រាប់​រយ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ហើយ​កូនៗ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ច្រាន​ចោល​របាយការណ៍​នេះ ហើយ​ថា គ្លបល វីនេស ព្យាយាម​បង្ខូច​កិត្តិយស​លោក​នាយក​រដ្ឋមន្ត្រី។

ប៉ុន្តែ​លោក កែម ឡី បាន​ថ្លែង​នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​រាត្រី​ថ្ងៃ​ទី​៨ កក្កដា ថា របាយការណ៍​នេះ​វា​ជួយ​រដ្ឋាភិបាល​ទៅ​វិញ​ទេ បើ​សិន​ជា​រដ្ឋាភិបាល​ហ៊ាន​ចេញ​មុខ​បកស្រាយ«របាយការណ៍​នេះ គឺ​គោល​បំណង​ជួយ​រដ្ឋាភិបាល​សម្បើម​ណាស់ នៅ​ពេល​ដែល​រដ្ឋាភិបាល​សិក្សា​ហើយ​យក​ទៅ​ឆ្លើយ​តប តាំង​ពី​របាយការណ៍​លើក​ទី​មួយ​ឯណោះ ឆ្នាំ​២០០៧។ ខ្ញុំ​ឧទាហរណ៍​ម្ដង​ទៀត​ថា អាវ​យើង​រហែក ហើយ​គេ​ប្រាប់​ថា អាវ​រហែក​ហើយ យើង​មិន​ព្រម​ដេរ ចេះ​តែ​ពាក់​ទៅ មនុស្ស​នៅ​ក្នុង​ផ្សារ​ហ្នឹង​ឃើញ​រហូត​ទៅ។ ប៉ុន្តែ​បើ​យើង​ដេរ​ឲ្យ​ជិត ដើរ​ទៅ​គេ​លែង​ឃើញ​ហើយ អ៊ីចឹង​ចំណេញ ឬ​ខាត ដោយសារ​តែ​យើង​មិន​ចង់​កែប្រែ​ប៉ុណ្ណឹង​ទេ»

លោក កែម ឡី បាន​បន្ថែម​ទៀត​ថា«នៅ​ពេល​នេះ​យើង​មិន​អាច​លាក់​បាំង​បាន​ទេ ដូច​ខ្ញុំ​និយាយ​ថា ទឹក​ថ្លា ពលរដ្ឋ​មើល​ឃើញ​ច្បាស់។ បើ​សិន ២០​ឆ្នាំ​មុន យើង​អាច​ឆ្លើយ​បដិសេធ យើង​អាច​ថា​មិន​ខ្វល់ ព្រោះ​ពួក​ហ្នឹង​សុទ្ធតែ​ពួក​ផ្ដល់​ព័ត៌មាន​មិន​ពិត ប៉ុន្តែ​ពេល​នេះ ក្រុមហ៊ុន​ទាំងអស់​នេះ បើ​ក្រុមហ៊ុន​ទូរទស្សន៍​វិញ ផ្សាយ​ទូរទស្សន៍​ហើយ​ហ្នឹង ក្រុមហ៊ុន​ទឹក​សុទ្ធ ផ្សាយ​លក់​ទឹក​សុទ្ធ។ ឧទាហរណ៍​ថា យើង​ធ្វើ​ក្រុមហ៊ុន​ទឹក​សុទ្ធ នៅ​ពេល​ដែល​យើង​ឲ្យ​គេ​ប្រកួតប្រជែង​ដើម្បី​ផ្គត់ផ្គង់​ស្ថាប័ន​រដ្ឋ ហើយ​កូន​យើង​ទៅ​ប្រកួតប្រជែង​ដែរ នរណា​ដែល​បាន? ក្រុមហ៊ុន​ស្រាបៀ ឧទាហរណ៍​មាន​ក្រុមហ៊ុន​ស្រាបៀ​ឯកជន​ផ្សេង​មក​ប្រកួត​ប្រជែង ហើយ​យើង​មក​ចែក​ផ្សាយ យើង​ទៅ​កុម្ម៉ង់​ឲ្យ​ទិញ​អី​អ៊ីចឹង អា​ហ្នឹង​វា​ជា​ប្រព័ន្ធ​ទំនាស់​ផល​ប្រយោជន៍​ជា​ស្វ័យ​ប្រវត្តិ​តែ​ម្ដង ហើយ​ខ្ញុំ​សរសើរ​ណាស់​ដែល​កាត់​មាន​កូន ហើយ​គាត់​ពូកែៗ​រក​ស៊ី ព្រោះ​មាន​កូន​អ្នក​ធំ​ខ្លះ គ្រឿង​ញៀន​គ្រឿង​អី​អ៊ីចឹង គាត់​អត់​ចូល​ចិត្ត​រក​ស៊ី​ទេ។ ប៉ុន្តែ​បើ​ខ្ញុំ​វិញ បើ​សិន​ជា​មាន​កូន​មាន​ក្រុមហ៊ុន​ច្រើន​រក​ស៊ី​អ៊ីចឹង ត្រូវ​ឲ្យ​កូន​លាលែង​ពី​អំណាច​រដ្ឋ ដើម្បី​កុំ​ឲ្យ​មាន​ទំនាស់​ផល​ប្រយោជន៍»

រាល់​ការ​វិភាគ​របស់​លោក កែម ឡី នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ជា​រឿយៗ​លោក​តែង​តែ​ទទួល​បាន​នូវ​ការ​ច្រាន​ចោល ឬ​ចំអក​ឡកឡឺយ​ពី​មន្ត្រី​រដ្ឋាភិបាល និង​នាយក​រដ្ឋមន្ត្រី ថា​ជា​អ្នក​វិភាគ​ដូរ​បាយ វិភាគ​ឯករាជ្យ​មួយ​ចំហៀង ទោះ​បី​ជា​មិន​សំដៅ​ចំ​ឈ្មោះ​លោក​ក៏ដោយ។ ប៉ុន្តែ​យ៉ាង​នេះ​ក្ដី លោក​មិន​ខ្លាច​ញញើត​នោះ​ទេ លោក​តែង​ផ្ដែផ្ដាំ​ប្រពន្ធ​កូន និង​យុវជន​ដែល​ធ្វើ​ការ​ជាមួយ​លោក ឲ្យ​រឹងមាំ​កុំ​ឲ្យ​ភ័យ និង​កុំ​យំ ប្រសិន​បើ​លោក​លាចាក​លោក​ដោយ​ការ​បាញ់​សម្លាប់ ឬ​ដោយ​ប្រការ​ណា​មួយ​នោះ។

កញ្ញា លុយ ដានី ជា​ជំនួយការ​របស់​លោក កែម ឡី ដែល​តែង​តែ​ធ្វើ​ការ​ដោយ​ផ្ទាល់​ជាមួយ​លោក​ជាច្រើន​ឆ្នាំ​មក​នោះ បាន​ថ្លែង​ទាំង​ខ្សឹកខ្សួល​ថា លោក កែម ឡី បាន​រង​ការ​គំរាម​កំហែង​ជាច្រើន និង​ប្រហែល​ជា​លោក​មិន​រួច​ខ្លួន​នោះ​ទេ«គាត់​តែង​តែ​ប្រាប់​រឿយៗ​ថា គេ​ចេះ​តែ​ប្រាប់​គាត់​ថា គេ​កំពុង​រក​កន្លែង​កាច់​គាត់ ធ្វើ​ម៉េច​បំបាក់​កុំ​ឲ្យ​ខ្មែរ​ទាំងអស់​ងើប​ឡើង បំបាក់​ឲ្យ​ចប់​ត្រឹម​គាត់​តែ​ម្ដង កុំ​ឲ្យ​មាន​នរណា​លើក​ឡើង​ទៀត។ និយាយ​ទៅ ខ្ញុំ​ធ្វើ​ការ​ជាមួយ​គាត់ គាត់​តែង​តែ​ធ្វើ​ការ​ជាមួយ​ខ្ញុំ​រហូត ថា​ឧកញ៉ា​នេះ​ឧកញ៉ា​នោះ​ប្រាប់​គាត់​អ៊ីចឹង​ណា! ថា​គេ​កំពុង​រក​វិធី​ដើម្បី​បំបាក់​ពូ។ រាល់​ថ្ងៃ​គេ​ឃើញ​តែ​គាត់​មួយ​ទៀត​ទេ បើ​សិន​ជា​គេ​បំបាក់​គាត់​បាន ដូច​បំបាក់​ខ្មែរ​ទាំងអស់​បាន​លែង​ខ្មែរ​ក្មេងៗ​ជំនាន់​ក្រោយ​ឲ្យ​ហ៊ាន​ងើប ប៉ុន្តែ​គាត់​អត់​អ៊ីចឹង​ទេ គាត់​អត់​ខ្លាច​ទេ គាត់​ត្រូវ​ការ​បន្ត​ឆន្ទៈ​របស់​គាត់​រហូត​ទាល់​តែ​ស្រុក​ទេស​គាត់​បាន​សុខ»

លោក​បណ្ឌិត កែម ឡី ធ្លាប់​បាន​ផ្ដែផ្ដាំ​ដោយ​អំពាវនាវ​ឲ្យ​យុវជន​ជំនាន់​ក្រោយ ឲ្យ​មាន​សេចក្ដី​ក្លាហាន​ដោយ​ផ្ដល់​យោបល់ និង​ផ្ដល់​ព័ត៌មាន​ដែល​មាន​ភស្តុតាង​ត្រឹមត្រូវ មាន​លក្ខណៈ​វិទ្យាសាស្ត្រ​ឲ្យ​បាន​ច្រើន និង​មាន​ឧទាហរណ៍​ឲ្យ​បាន​ច្រើន​ប្រកប​ដោយ​ក្រម​សីលធម៌​ខ្ពស់ បើ​សិន​ជា​អ្នក​អត្ថាធិប្បាយ អ្នក​ផ្ដល់​យោបល់​ដោយ​មាន​គោលដៅ​ជួយ​សង្គម​ពិត​ប្រាកដ។

កាល​លោក​នៅ​មាន​ជីវិត លោក​ក៏​ធ្លាប់​បាន​ដាក់​ផែនការ​សម្រាប់​ការ​វិភាគ ត្រូវ​មាន​លិខិត​ឆ្លង​ដែន​មួយ មាន​ទិដ្ឋាការ ឬ​វីសា​៣ (Visa)។ ទី​១ បើ​សិន​ជា​គេ​មិន​សប្បាយ​ចិត្ត គេ​ឲ្យ​ទៅ​មន្ទីរពេទ្យ ទី​២ ទៅ​ព្រៃស និង​វីសា​ទី​៣ ទៅ​វត្ត​ព្រះពុទ្ធ។ លោក​ថា បើ​សិន​ខ្លាច​វីសា​ទាំង​បី​នេះ ប្រហែល​ពិបាក​នឹង​វិភាគ​ផ្ដល់​ផល​ប្រយោជន៍​ទៅ​ដល់​សង្គម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (19)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

សូមសរសេរបន្ថែមឲ្យបានលម្អិតពីជីវិតសិក្សារបស់គាត់បន្តិបានទេ តាំងពី បឋមសិក្សា រហូត ដល់ទទួលបាន បណ្ឌិត

Aug 23, 2016 02:39 AM

Do not return or repeat the history be smart...

This event horror is remind me between 1970-1975"civil war",during i attended in Lycee of Sisowat "Lycee 18 mars=college".Yeah...i'm not too sure for long time ago or probably 1972-1973 during the war time,something big happened in Phnom Penh city with hundreds of thousands students,teachers,professors,lawyers and doctors "like High schools,colleges and universities"came out on the street to protest against the Lon Nol's govn't with led two top educators and professionalism,one gentleman was a top of pm of education system in Cambodia"his name is Mr.Thach Chea and another one is Dr. Keo Saing Kim was a pm of health in Cambodia"both men have had a highly education,professionals in the western academic school,but unfortunately both men had been assassinated by NVC's spy secret agents and then they blamed to Lon Nol's govn't regime"and stir the whole country into chaotic and anarchies",and then turned this small country into terror of killing fields"1975-1979".As a survivor i'd lost two great siblings after they both finished high education in the west"1968-1974",one brother was an architecture and another sister was a surgeon "Dr.1969-1975"both missing between 1975-1976 P Pot regime".Now,i see this terror still haunting us khmer everyday and more intellectuals will be killing from day today and so on,but i'm worrisome about next khmer young generation what would or will be"most of them lack khmer history by restriction from puppet govn't",but i wish all khmer next young generation must wake up and be smart kids....bless you all.

Jul 12, 2016 05:10 PM

អ្នក​អាន​អនាមិក

ប្រជាពលរដ្ឋ សូម គោរព វីរបុរស ស្នេហាជាតិ បណ្ឌិត កែម ឡី « ដែលជួយ វីភាគ ការពិត អោយប្រជាពលរដ្ឋ បានយល់ » ជា ប្រវត្តិសាស្ត្រ ជារៀងរហូត !

Jul 12, 2016 09:54 AM

Mike

ពី Boston

Well, if all the parties including the government respect him and publicly consider him as one of the HERO of public freedom of expression in Cambodia, will there be a big parade his corp along many main boulevards around PP city to thank him for his hard work and great strong commitment for the Khmer? I'd like to see that happen.

Jul 11, 2016 09:32 PM

អ្នក​អាន​អនាមិក

Statues of Dr Kem Ley should be built in from of every ministerial building in Cambodia, and especially the parliamentary building because there are so many idiot law makers working over there as they are supposed to represent the people but never dare speak for the people.

Dr Kem Ley is a hero for the Cambodians as a whole, no doubts about it. Even those who hate him also benefit from his bravery debates and discussion of Cambodia's real situation though they do not want to acknowledge that.

Dr. Kem Ley will never be physically existent, but his ideology and bravery will live on in the hearts of so many Cambodian people.

He is like Socrates, the father of Western philosophy, because he chose to die for his ideology. Socrates was given 2 choices either to confess that his ideology was wrong and to go on exile or take poison to die with his ideology, and he chose to end his life with poison. Dr. Ley chose to speak the true color of the Cambodian society of today despite knowing that he was in grave danger, and he had predicted he would have this day. What a Hero! I've cried so many times after learnng of his death though we are not related.

His family is in need of help for all the great work Dr. Ley has done for the Cambodian society so he will be able to rest in peace.

Jul 11, 2016 08:32 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល