ខ្មែរ​និង​ឡាវ​តវ៉ា​សុំ​ឲ្យ​អាមេរិក​បញ្ឈប់​ការ​ឈ្លានពាន​របស់​វៀតណាម​មក​លើ​ប្រទេស​ខ្លួន

0:00 / 0:00

ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង និង​ឡាវ-​អាមេរិកាំង សរុប​ប្រមាណ ១០០​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​មុខ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតុន កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៦ តុលា ដើម្បី​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​អាមេរិក ជួយ​អន្តរាគមន៍​បញ្ឈប់​ការ​ធ្វើ​អាណានិគម​របស់​រដ្ឋាភិបាល​វៀតណាម បច្ចុប្បន្ន មក​លើ​ប្រទេស​កម្ពុជា និង​ឡាវ។

ការ​តវ៉ា​នេះ​គឺ​នៅ​បន្ទាប់​ពី​មាន​សន្និបាត ២​ថ្ងៃ​របស់​ពលរដ្ឋ​ខ្មែរ និង​ឡាវ ជជែក​ពិភាក្សា​ពី​ការ​បារម្ភ​បាត់បង់​ទឹកដី​របស់​ខ្លួន ដូចជា​នៅ​ប្រទេស​អ៊ុយក្រែន។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក យន់ សាមៀន ពី​ទីកន្លែង​ធ្វើ​បាតុកម្ម៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។