គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ដាក់​ពាក្យ​ប្ដឹង​ករណី​បាតុករ​ប្រើ​ហិង្សា​លើ​តំណាង​រាស្ត្រ​ពីរ​នាក់

ដោយ សិរីមុនី
2015-10-26
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ​ លោក ញ៉យ ចំរើន (ឆ្វេង) និង​លោក គង់ សភា ដែល​ត្រូវ​បាតុករ​មួយ​ក្រុម​វាយ​ដំ​ឲ្យ​របួស​នៅ​​ក្បែរ​​បរិវេណ​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥។
តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ​ លោក ញ៉យ ចំរើន (ឆ្វេង) និង​លោក គង់ សភា ដែល​ត្រូវ​បាតុករ​មួយ​ក្រុម​វាយ​ដំ​ឲ្យ​របួស​នៅ​​ក្បែរ​​បរិវេណ​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥។
RFA/Uon Chhin

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចោទ​ថា ការ​ប្រើ​អំពើ​ហិង្សា​មក​លើ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ពីរ​រូប​នោះ គឺ​ជា​ក្រុម​បាតុករ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ចំណែក​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា វិញ​បដិសេធ​ថា អំពើ​ហិង្សា​នោះ មិន​ពាក់ព័ន្ធ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ឡើយ។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ដាក់​ពាក្យ​ប្ដឹង​ចំពោះ​ករណី​ប្រើ​អំពើ​ហិង្សា​លើ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខ្លោងទ្វារ​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៦ តុលា៖ «ខ្ញុំ​ជឿ​ថា ក្រសួង​មាន​សមត្ថកិច្ច​មិន​ពិបាក​រក​ភស្តុតាង​នោះ​ទេ ពីព្រោះ​ថា​កាមេរ៉ា​នៅ​រដ្ឋសភា និង​នៅ​ស្ថានទូត​អូស្ត្រាលី ក៏​គេ​ថត​បាន​ដែរ»

គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច ឲ្យ​ចាត់​វិធានការ​ជា​បន្ទាន់​ចំពោះ​ហិង្សា​នោះ ដើម្បី​ស្រាវជ្រាវ និង​ចាប់​ខ្លួន​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

ភ្លាមៗ​ក្រោយ​ពេល​ផ្ទុះ​អំពើ​ហិង្សា​លើ​អ្នក​តំណាង​រាស្ត្រ​ពី​សំណាក់​បាតុករ​នោះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្កោលទោស​ចំពោះ​អំពើ​ហិង្សា​នេះ ដោយ​ចាត់​ទុក​ថា ជា​អំពើ​ឃោរឃៅ ព្រៃផ្សៃ ហើយ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ និង​រំលោភ​បំពាន​លើ​អភ័យ​ឯកសិទ្ធិ​សភា​របស់​តំណាង​រាស្ត្រ។

លោក គង់ សភា តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​ពួក​បាតុករ​ទាញ​ចេញ​ពី​ក្នុង​រថយន្ត វាយ​បាក់​ខ្ទង់​ច្រមុះ ទាត់​ចំ​ក្បាល​យ៉ាង​ខ្លាំង និង​ចង្កេះ​ផង។ លោក​និយាយ​ថា បាតុករ​ដែល​វាយ​លោក​នោះ ទំនង​ជា​មន្ត្រី​ប៉ូលិស ឬ​ទាហាន។ លោក​បន្ត​ថា ដំបូង​មាន​បាតុករ​ម្នាក់​ដើរ​មក​ឈរ​នៅ​ខាង​មុខ​ឡាន​របស់​លោក ស្រប​ពេល​នោះ តៃកុង​ឡាន​បាន​បន្ថយ​ល្បឿន ភ្លាមៗ​ក៏​មាន​បាតុករ​ជាច្រើន​នាក់​ផ្សេង​ទៀត ស្ទុះ​មក​បើក​ទ្វារ​ឡាន ហើយ​ទាញ​លោក​ចេញ​ពី​ឡាន និង​វាយ​គាត់​យ៉ាង​ខ្លាំង និង​គ្មាន​ការ​អន្តរាគមន៍​ពី​មន្ត្រី​ប៉ូលិស​នៅ​ជិត​នោះ​ទេ៖ «បាន​មក​ចាប់​ហែក​ហោប៉ៅ ហើយ​បាត់​លុយ ៣០០​ដុល្លារ បាត់​អត្តសញ្ញាណប័ណ្ណ ប័ណ្ណ​អភ័យ​ឯកសិទ្ធិ កាត​អេ.ធី.អិម (ATM) និង​របស់​ផ្សេង​ទៀត ហើយ​ទូរស័ព្ទ​ខ្ញុំ​ក៏​ត្រូវ​គេ​យក​ដែរ មាន​ស្បែក​ជើង​ម៉ៃហ្វក់ ប្រហែល​ជា​គាត់​ជា​ទាហាន ឬ​មន្ត្រី​ប៉ូលិស​ដែល​គាត់​ពាក់​ស្បែក​ជើង​ម៉ៃហ្វក់ ហើយ​ប្រហែល​មាន​ស្នាប់​ដៃ​វាយ​មក​លើ​មុខ​របស់​ខ្ញុំ។ ខ្ញុំ​រត់​ឡើង​លើ​ឡាន​ហើយ ប៉ុន្តែ​គេ​ទាញ​ពី​ឡាន​មក​វិញ​ប្រហែល​បី​ដង ក្រោយ​មក​តៃកុង​ឡាន​ខ្ញុំ​គាត់​ចាប់​ខ្ញុំ​ចូល​ឡាន។ គេ​វាយ​ខ្ញុំ​ឆ្អែត​ហើយ បាន​គេ​រត់​ទៅ​វាយ​ឯកឧត្តម ញ៉យ ចំរើន ហើយ​គេ​ស្រែក​ថា​គ្នា​វា​នៅ​ខាង​ក្រោយ​ម្នាក់​ទៀត»

សមាជិក​រដ្ឋសភា មក​ពី​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ម្នាក់​ទៀត គឺ​លោក ញ៉យ ចំរើន ក៏​ត្រូវ​បាតុករ​មួយ​ក្រុម​វាយ​ដំ​លើ​រូប​លោក​យ៉ាង​ខ្លាំង និង​បណ្ដាល​ឲ្យ​សន្លប់​ភ្លាមៗ​នៅ​នឹង​កន្លែង​មុខ​រដ្ឋសភា។

ការ​ប្រើ​អំពើ​ហិង្សា​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី សរសេរ​តាម​រយៈ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក (Facebook) ថា អំពើ​ហិង្សា​នេះ គឺ​ធ្វើ​ដោយ​ក្រុម​បាតុករ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ លោក សម រង្ស៊ី ចាត់​ទុក​ករណី​នេះ ជា​អំពើ​ហិង្សា​ដ៏​ឃោរឃៅ និង​ព្រៃផ្សៃ​បំផុត។

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និយាយ​ថា បាតុករ​ទាំង​នោះ​មិន​មែន​ជា​ការ​រៀបចំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា នោះ​ទេ។ លោក​បន្ថែម​ថា បាតុករ​ទាំង​នោះ​មាន​គ្នា​ចម្រុះ គឺ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ៖ «វា​អាច​ធ្វើ​ឡើង​ដើម្បី​អុកឡុក​ហ្នឹង​ណា គេ​ធ្វើ​ឡើង​ដោយ​អហិង្សា​ទេ ប៉ុន្តែ​ជន​ឱកាស​និយម​ហ្នឹង វា​ធ្វើ​ម៉េច​ឲ្យ​ពី​គោល​បំណង និង​ខុស​ពី​សំណូមពរ​ដែល​ចង់​បាន»

ទាក់ទង​នឹង​ករណី​បាតុកម្ម​ដោយ​ហិង្សា​នេះ​ដែរ ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ស្នើសុំ​ឲ្យ​អាជ្ញាធរ​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ពេញលេញ និង​ប្រកប​ដោយ​តម្លាភាព ទៅ​លើ​ការ​វាយ​ដំ​លើ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ទាំង​ពីរ​នេះ ដើម្បី​រក្សា​របៀប​រៀបរយ​នៅ​រដ្ឋសភា និង​ដើម្បី​ធានា​សុវត្ថិភាព​របស់​អ្នក​នយោបាយ​ពី​គ្រប់​គណបក្ស​ទាំងអស់។

ចំណែក​អ្នក​នាំ​ពាក្យ​សាលា​ក្រុង​ភ្នំពេញ លោក ឡុង ឌីម៉ង់ និយាយ​ថា ក្រុម​បាតុករ​ដែល​ធ្វើ​បាតុកម្ម និង​ប្រើ​អំពើ​ហិង្សា​លើ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នេះ មិន​បាន​ដាក់​ពាក្យ​ស្នើសុំ​ធ្វើ​បាតុកម្ម​មក​សាលា​ក្រុង​ភ្នំពេញ​នោះ​ទេ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស និង​គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច ឲ្យ​ចាត់​វិធានការ​ជា​បន្ទាន់ ដើម្បី​ស្រាវជ្រាវ និង​ចាប់​ខ្លួន​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​មក​ផ្ដន្ទាទោស​តាម​ច្បាប់៕

ទាក់ទង​នឹង​ការ​ធ្វើ​បាតុកម្ម​ដោយ​ប្រើ​ហិង្សា​លើ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ពីរ​នាក់ នៅ​មុខ​រដ្ឋសភា សូម​ស្ដាប់ លោក ម៉ម មុនីរតន៍ ដែល​បាន​តាម​ដាន​ផ្ទាល់​ពី​សកម្មភាព​នៃ​បាតុកម្ម​នេះ រៀបរាប់​ព័ត៌មាន​បន្ថែម​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (31)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ពី ស្រុកបារាំង-ប៊កដូ

បញ្ជាឱ្យធ្វើបាតុកម្មសងសឹកនៅភ្នំពេញ មកលើបក្សសង្គ្រោះជាតិគឺធ្វើចេញពីប្រទេសបារាំង។ ដូច្នេះបារាំងត្រូវ តាមក្រមសីលធម៌ ត្រូវរងការទទួលខុសត្រូវ ចំពោះទង្វើឧក្រិដ្ឋកម្មឃោរឃៅរបស់"ភ្ញៀវគំរង់"របស់ខ្លួនមួយនេះ។ ទៅដល់កន្លែងណា មានរឿងអាក្រក់នៅកន្លែងនោះ។ នេះជាភាពអាម៉ាស់មុខរបស់ប្រទេសខ្មែរ ដែលមានមេ គេបន្តុបឱ្យដឹក អូស ទាញប្រទេស ក្នុងសភាពបែបសព្វថ្ងៃនេះ....

Oct 27, 2015 05:48 AM

អ្នក​អាន​អនាមិក

មិនចាំបាច់មើលស្អីទេ បើប្រទេសលូតលាស់ មិនលូតលាស់គឺមើលតែចរឹកអ្នកដឹកនាំ និងមនុស្សក្នុងសង្គមទៅដឹងហើយ!បើសង្គមមួយសំបូរដោយមនុស្សពាល ៩០%អ្នកដឹកនាំក៏ជាមនុស្សធុនប្រហាក់ប្រហែលដែរ។

Oct 27, 2015 05:41 AM

អ្នក​អាន​អនាមិក

ពី POCHENTONG AIRPORT

I am Khmer this is unacceptable cruel act against humanity. The lawmakers were beaten unconsciously near the parliament building like this show that cpp can do whatever they want Cambodia's LAW IS VERY WEAK.

Oct 26, 2015 11:11 PM

អ្នក​អាន​អនាមិក

ត្រូវប៉ុណ្ណឹងប្រហែលញុឹនបន្តិចហេើយ។បើមិនរាងសាកទៀតទៅ។

Oct 26, 2015 11:06 PM

Roth

ហេតុអ្វីខ្មែរមួយចំនួននៅតែប្រកាន់ចរិកមនុស្សអន្ធពាលបែបនេះ? វាជាការប្រមាថជីវិតមនុស្សដែលមិនអាចអត់ឳិនអោយបានឡើយ រដ្ឋាភិបាលជាអ្នកទទួលខុសត្រូវក្នុងហេតុការណ៍នេះ បើបាតុកម្មមិនស្របច្បាប់ហេតុអ្វីមិនបំបែកតាំងពីដំបូង ទុកអោយបង្កអំពើហឹង្សាទៅកើត?

Oct 26, 2015 10:34 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល