ទស្សនៈ​ពលរដ្ឋ​ចំពោះ​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី

មក​ដល់​ពេល​នេះ ដំណឹង​នៃ​ការ​វិល​ត្រឡប់​ចូល​ស្រុក​របស់​លោក សម រង្ស៊ី បាន​ចេញ​ផ្សព្វផ្សាយ​ជា​ផ្លូវ​ការ​ហើយ។ ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ការ​ស្នើសុំ​ទៅ​ព្រះមហាក្សត្រ ដើម្បី​ធ្វើ​ការ​ឡាយ​ព្រះហស្តលេខា​លើក​លែង​ទោស​ចំពោះ​លោក សម រង្ស៊ី។ ដំណឹង​នេះ​ក៏​មាន​សាធារណជន​ជាច្រើន​ដែល​មាន​ការ​ចាប់​អារម្មណ៍ ហើយ​ក៏​មាន​មួយ​ចំនួន​មិន​បាន​ចាប់​អារម្មណ៍​ដែរ។
ដោយ សូត សុខប្រាថ្នា
2013-07-13
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សម រង្ស៊ី ៣០៥
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី។
Photo: RFA

ការ​វិល​ត្រឡប់​មក​ប្រទេស​វិញ​របស់ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ក្លាយ​ជា​ការ​ពិត​ហើយ​នៅ​សប្ដាហ៍​ក្រោយ។ ការ​វិល​ត្រឡប់​ដោយ​មិន​ត្រូវ​ចាប់​ខ្លួន​របស់ លោក សម រង្ស៊ី នេះ កើត​មាន​ក្រោយ​ពេល​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី បាន​ឡាយ​ព្រះហស្តលេខា​លើ​លិខិត​លើក​លែង​ទោស កាល​ពី​ថ្ងៃ​ទី១២ កក្កដា។ ប្រជាពលរដ្ឋ​ជាច្រើន​ចាប់​អារម្មណ៍​ចំពោះ​ការ​វិល​ត្រឡប់​នេះ ពីព្រោះ​វា​ជា​ការ​ប្រែប្រួល​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា មុន​ថ្ងៃ​បោះឆ្នោត ២៨ កក្កដា។

ក្រុម​អាជីវករ អ្នក​រត់​ម៉ូតូ​ឌុប ក្រុម​អ្នក​លក់​ទំនិញ​ផ្សេងៗ​នៅ​ក្នុង​ផ្សារ​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ បាន​បង្ហាញ​ពី​ការ​ទទួល​ដំណឹង​នៃ​ការ​វិល​ត្រឡប់​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​បាន​បង្ហាញ​ពី​អារម្មណ៍​រីករាយ​ចំពោះ​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី នេះ។ ប៉ុន្តែ ក៏​មាន​ប្រជាជន​មួយ​ចំនួន​មិន​បាន​ទទួល​ដំណឹង​នេះ​ទេ ដោយ​ការ​មមាញឹក​ជាមួយ​នឹង​មុខ​របរ​របស់​ខ្លួន។

សំឡេង​ពលរដ្ឋ៖ «ឮ​តែ​គាត់​ថាៗ​វិល​ចូល ប៉ុន្តែ​មិន​ទាន់​ឃើញ​ចូល​មក ហ្នឹង​ហើយ​ខ្ញុំ​ឮ​ថា​អីចឹង តាម​ការ​ស្តាប់​អាស៊ីសេរី។ ដឹង​តើ ដឹង​ខ្លះៗ​ដែរ​តាម​រយៈ​អាស៊ីសេរី ហ្នឹង។ អត់​បង ទើប​ឮ​បង​ថា​ហ្នឹង។ អត់​ផង​អត់​ដឹង​ផង បើ​នៅ​តែ​នឹង​ផ្សារ។ ខ្ញុំ​ចង់​ឱ្យ​គាត់​មក ព្រោះ​ប្រជែង​សន្លឹក​ឆ្នោត ព្រោះ​ចង់​ឱ្យ​គាត់ បើ​លោក កឹម សុខា តែ​ម្នាក់​ឯង​ខ្លាច​គាត់​ប្រជែង​មិន​ឈ្នះ ចង់​ឱ្យ​គាត់​មក​បាន​ពីរ​នាក់។ ខ្ញុំ​ជួយ​អបអរ​សាទរ​ក្នុង​ការ​ដែល​គាត់​វិល​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ»

អាជីវករ​លក់​សម្លៀកបំពាក់​នៅ​ក្នុង​ផ្សារ​ស្ទឹងមានជ័យ ម្នាក់ អ្នកស្រី គីម ហ៊ាង បាន​បង្ហាញ​ពី​ការ​ទទួល​ដំណឹង​នៃ​វិល​ត្រឡប់​ចូល​ស្រុក​ជា​ផ្លូវ​ការ​វិញ​របស់​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី។ មិន​តែ​ប៉ុណ្ណោះ អ្នកស្រី​ក៏​បាន​បង្ហាញ​ពី​អារម្មណ៍​សប្បាយ​រីករាយ​ចំពោះ​វត្តមាន​របស់​លោក សម រង្ស៊ី ពេល​នេះ៖ «សង្ឃឹម​ថា​គាត់​នឹង​ចូល​មក​ក្នុង​ប្រទេស យើង​នឹង​បាន​មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ ដូច​ថា​មិន​មាន​ការ​គាប​សង្កត់ ហើយ​នឹង​សង្ឃឹម​ថា​ប្រជាជន​ខ្មែរ​យើង ហើយ​គាត់​ចូល​មក​ដើម្បី​ធ្វើ​ការ​រួបរួម​ដើម្បី​កសាង​ប្រទេស​យើង ខ្ញុំ​សប្បាយ​ចិត្ត»

អ្នកស្រី​បាន​បន្ថែម​ទៀត​ថា ក្នុង​នាម​គាត់​ជា​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​រូប​ដែល​មាន​ទឹក​ចិត្ត​ស្រឡាញ់​ប្រទេស​ជាតិ​ខ្មែរ គាត់​ចង់​ឃើញ​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី ហើយ​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី ពេល​នេះ សូម​កុំ​ឱ្យ​មាន​អ្វី​ដែល​មិន​ល្អ​កើត​ឡើង​ឡើយ៖ «ខ្ញុំ​គឺ​គ្រាន់​តែ​ជា​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​រូប​ដែល​ស្រឡាញ់​ប្រទេស​ជាតិ​របស់​ខ្ញុំ​ដែរ ខ្ញុំ​សង្ឃឹម​ថា ការ​វិល​ចូល​ស្រុក​ហ្នឹង​អត់ កុំ​ឱ្យ​មាន​បញ្ហា​អ្វី​ទាំងអស់ ហើយ​ខ្ញុំ​សង្ឃឹម​ថា ខ្មែរ​ចេះ​ស្រឡាញ់​ខ្មែរ ដើម្បី​កសាង​ប្រទេស​យើង​ឱ្យ​បាន​រីក​ចម្រើន»

អាជីវករ​ម្នាក់​ទៀត លោកស្រី ម៉ាឡា ក៏​បាន​បង្ហាញ​នូវ​អារម្មណ៍​រីករាយ​ចំពោះ​ដំណឹង​នៃ​ការ​វិល​ត្រឡប់​ជា​ផ្លូវ​ការ​របស់​លោក សម រង្ស៊ី ពីព្រោះ​លោក សម រង្ស៊ី ជា​បុគ្គល​ស្នេហា​ជាតិ​មួយ​រូប បើ​ទោះ​បី​ជា​ពេល​នេះ​វា​យឺត​ពេល​បន្តិច​សម្រាប់​លោក សម រង្ស៊ី ក៏ដោយ៖ «គាត់​ចូល​មក​ស្រុក​ហ្នឹង​ល្អ ហើយ​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ចិត្ត ហើយ​រំភើប​ទៀត ព្រោះ​ថា​គាត់​អ្នក​ស្នេហា​ជាតិ។ ខ្ញុំ​យល់​ថា គាត់​វិល​ត្រឡប់​មក​យឺត​ពេល​បន្តិច​មែន តែ​វា​ជា​ការ​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ»

ដូច​គ្នា​នេះ និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ម្នាក់ លោក ឡេង សុខន បាន​បង្ហាញ​ពី​អារម្មណ៍​រីករាយ​នៅ​ពេល​ដែល​លោក​បាន​ទទួល​ដំណឹង​នៃ​ការ​វិល​ត្រឡប់​ជា​ផ្លូវ​ការ​របស់​លោក សម រង្ស៊ី។ លោក​បាន​លើក​ឡើង​ថា លោក​ចង់​ឃើញ​វត្តមាន​របស់​មេ​បក្ស​ប្រឆាំង​ចូលរួម​ក្នុង​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី២៨ កក្កដា ខាង​មុខ​នេះ។ លោក​ក៏​បាន​បន្ថែម​ទៀត​ថា នេះ​បង្ហាញ​ពី​ការ​បន្ទន់​ឥរិយាបថ​របស់​មេ​ដឹកនាំ​ខ្មែរ​ក្នុង​គោរព​បាន​នូវ​លទ្ធិប្រជាធិបតេយ្យ​ឱ្យ​កាន់​តែ​ប្រសើរ។

លោក ឡេង សុខន៖ «ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី វិញ គិត​ថា​ជា​ការ​ល្អ ពីព្រោះ​ដោយសារ​លោក សម រង្ស៊ី គឺ​ជា​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ដ៏​ធំ។ អីចឹង ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​យើង​មាន​លទ្ធិប្រជាធិបតេយ្យ ហើយ​ប្រកួត​ឱ្យ​វា​បាន​ស្រប​ទៅ​នឹង​ច្បាប់​នៃ​ការ​បោះឆ្នោត គួរ​តែ​ឱ្យ​គាត់​វិល​ត្រឡប់​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា វិញ ហើយ​អ្វី​ដែល​សំខាន់ គឺ​ខ្ញុំ​ត្រេកអរ​ណាស់​ដែល​បាន​ឃើញ​នាយក​រដ្ឋមន្ត្រី​គាត់​បាន​សរសេរ​លិខិត​ផ្ញើ​ទៅ​ព្រះមហាក្សត្រ ដើម្បី​ធ្វើ​ការ​លើក​លែង​ទោស​ទៅ​ដល់​លោក សម រង្ស៊ី»

លោក​ក៏​បាន​សម្ដែង​នូវ​ទឹក​ចិត្ត​គាំទ្រ​លោក សម រង្ស៊ី ថា​លោក​នឹង​ទៅ​ចូលរួម​ទទួល​លោក សម រង្ស៊ី នៅ​ពេល​លោក​ត្រឡប់​មក​កម្ពុជា។

សម្រាប់​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី នេះ​ដែរ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​រសៀល​ថ្ងៃ​ទី១៣ កក្កដា នេះ​ថា លោក សម រង្ស៊ី នឹង​អញ្ជើញ​មក​នៅ​ថ្ងៃ​ទី១៩ កក្កដា នេះ ហើយ​អាច​នឹង​មាន​មនុស្ស​ចូលរួម​ទទួល​លោក សម រង្ស៊ី ប្រមាណ​ជា ២​ម៉ឺន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (11)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

tha

ពី canada

ខ្ញុំអត់យល់ទាល់តែសោះហេតុអីបាន
ជាមានខ្មែរគំាទ្រគណបក្សយួន(គណបក្សប្រជាជន)អោយួន
លួចប្លន់លេបទឹកដីឯង និងសំលាប់ជាតិសាសន៍ឯង

Jul 19, 2013 11:57 PM

អ្នក​អាន​អនាមិក

សមរ៉ាំងស៊ីអើយ​ អោយស្មោះត្រង់បន្តិចណា នេះជាលើកទី២ហើយ ដែលលោកធ្វើដូច្នេះ។​

Jul 14, 2013 10:22 PM

អ្នក​អាន​អនាមិក

I dont understand what you mean. This is view of people for the return of Sam Rainsy, I think that competition should be fair for both party

Jul 15, 2013 04:52 AM

Vuth Ly

ពី Lowell, Massachusetts,U.S.A

Khmers who together with Hun Sen, direct or indirectly committed many crimes for the Khmers for more than 20 years, think that Sam Rainsy's returning at this time is the same way as of the ingredient to help make noodle(Hun Sen) a better flavor one(staying longer in power). Unfortunately, since Hun Sen's noodle was a long time expired one-there are not even a hungry Khmer child want to eat anymore, so any ingredient(Khem Sokha-chili or Sam Rainsy-vegetable)added, it's not going to help produce any good flavor for this noodle. U.S.A. would like to throw away this kind of noodle before the ingredient(Sam Rainsy or Khem Sokha added to). My analogy probably wrong, but remember that, only a couple days after Washington D.C. meeting that Sam Rainsy recieved a green light from Hun Sen to come back to Kampuchea(why?) It's not very long to know that Who is a would be tasteful noodle(prime minister-Sam Rainsy?) and who is the unwanted ingredient(outsed prime minister-Hun Sen?).

Jul 14, 2013 03:28 PM

KONE KHMER

ពី PHNOM PENH

TO VUTH LY:
YOU ANALOGY IS GOOD. THESE CLOWNS STILL PLAY GAME WITH KHMER AND U.S. KHMER ARE GETTING SMARTER NOW !!

Jul 15, 2013 02:42 AM

អ្នក​អាន​អនាមិក

ធ្វើមេបក្សប្រឆាំង គួរតែឈប់ធ្វើនយោបាយបែបភ្លើៗទៀត។ បើគ្មានការលើកលែងទោសនេះទេ ប្រហែលគេផ្លន់យកបក្សបាត់ទៅហើយ។ ត្រូវចេះបើកមាត់ អោយចំណេញដល់ជាតិ និង ប្រជាជន ត្រូវចេះបើកត្រចៀក និង ភ្នែក មើលមេបក្សប្រឆាំងល្អៗ ដូចជាអុង សានសូជុី ជាដើម គេបូជាជីវិតភាគច្រើន ដើម្បីជាតិ និងប្រជាជន មិនមែនដើម្បីបំពេញកំហឹងផ្ទាល់ខ្លួន អំណាច លុយកាក់ បក្សពួក ឬបំរើនយោបាយបរទេសនោះទេ។

Jul 14, 2013 06:21 AM

sim samel

ពី Siem Reap

I am really happy to hear Mr. Sam Raingsy will come back lovely Cambodia on 19-07-2013 at 09:05 by Thai Airway. It is the Cambodian people's hopefulness to change the leader.

Jul 14, 2013 04:26 AM

មើល​មតិ​ទាំង​អស់.