ប្រតិកម្ម​នានា​ជុំវិញ​លទ្ធផល​បោះ​ឆ្នោត

0:00 / 0:00

0:00 / 0:00

0:00 / 0:00

0:00 / 0:00

0:00 / 0:00

គណបក្ស​ចំនួន ៦ ដែល​មិន​សូវ​មាន​អ្នក​គាំទ្រ​សំឡេង​ឆ្នោត​ក្នុង​ចំណោម​គណបក្ស ៨ បាន​ចូល​រួម​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា មាន​គណបក្ស​ខ្លះ​ក៏​មិន​សាទរ​នឹង​លទ្ធផល​ឆ្នោត​ដែល​ប្រកាស​ផ្លូវ​ការ​ដែរ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​អ្នកស្រី អ៊ុក សាវបូរី៖

ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​សម្ដែង​ការ​ខក​ចិត្ត​ជា​ខ្លាំង។ មូលហេតុ​ដែល​នាំ​ពួកគេ​ខក​ចិត្ត​នោះ ក៏​ព្រោះ​តែ​ពួកគេ​យល់​ឃើញ​ថា លទ្ធផល​នេះ​មិន​បាន​បង្ហាញ​នូវ​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ទេ។ តើ​ពលរដ្ឋ​មាន​ទស្សនៈ​យ៉ាង​ណា​ខ្លះ?

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​អ្នកស្រី ខែ សុណង៖

ចំពោះ​ឯ​ក្រុម​អ្នក​បញ្ចេញ​មតិ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) បាន​ប្រតិកម្ម​ផ្សេងៗ​គ្នា​ទៅ​លើ​លទ្ធផល​នេះ។ ប្រតិកម្ម​នោះ រួម​មាន​ការ​សរសេរ​ឌឺដង​គ្នា​រវាង​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​មួយ​ក្រុម​ទៀត ប្រតិកម្ម​​យ៉ាង​ធ្ងន់​ទៅ​លើ​អ្នក​ដឹក​នាំ​ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត (គ.ជ.ប)។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក អាន ស៊ីថាវ៖

ចំណែក​ឯ​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​នៅ​ខេត្ត​ភាគ​ខាង​កើត​ប្រទេស​កម្ពុជា វិញ ពួកគាត់​មាន​ការ​មិន​ពេញ​ចិត្ត​ចំពោះ​លទ្ធផល​បោះ​ឆ្នោត​ផ្លូវការ​ដែល​ប្រកាស​ឡើង​ដោយ គ.ជ.ប នេះ​ឡើយ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ហ៊ុំ ចំរើន៖

ចំណែក​ឯ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​ខេត្ត​កំពង់ចាម ក៏​បាន​សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​លទ្ធផល​នេះ​ដូច​គ្នា ដោយ​ពួក​គាត់​បាន​លើក​ឡើង​ថា ជា​លទ្ធផល​ដែល​ប្រកប​ដោយ​ភាព​អយុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​មួយ​ចំនួន។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក សូត សុខប្រាថ្នា ពី​ខេត្ត​កំពង់ចាម៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។