អង្គការ​អន្តរជាតិ​អំពាវនាវ​ឲ្យ​ផ្ញើ​សារ​សុំ​ដោះលែង​លោក ម៉ម សូណង់ដូ

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ Amnesty International បាន​អំពាវ​ដល់​ពលរដ្ឋ​ខ្មែរ និង​ពិភពលោក​​នៅ​ថ្ងៃ​ទី​២១ កុម្ភៈ សុំ​ឲ្យ​ពលរដ្ឋ​ទាំង​នោះ នាំ​គ្នា​ផ្ញើ​សារ​ទៅ​មេដឹកនាំ​ខ្មែរ​ឲ្យ​ដោះ​លែង​លោក ម៉ម សូណង់ដូ ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ។
ដោយ វោហារជាតិ
2013-02-23
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ម៉ម សូណង់ដូ ១៤ ធ្នូ ៣០៥
ប្រជាពលរដ្ឋ​រង់ចាំ​ស្តាប់​លទ្ធផល​នៃ​សវនាការ​លើ​ការ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​របស់​មេធាវី​លោក ម៉ម សូណង់ដូ ខាង​ក្រៅ​ក្បែរ​សាលា​ឧទ្ធរណ៍ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៤ ខែ​ធ្នូ ឆ្នាំ​២០១២។
RFA/Morm Moniroth

ចំណែក​មន្ត្រី​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ក៏​បាន​អំពាវនាវ​សុំ​ឲ្យ​តុលាការ​កំពូល​ដោះលែង​លោក ម៉ម សូណង់ដូ ដែរ។

ខណៈ​ពេល​ថ្ងៃ​កាត់​ក្ដី​លោក ម៉ម សូណង់ដូ នៅ​សាលា​ឧទ្ធរណ៍​កាន់​តែ​ខិត​ចូល​មក​ដល់​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ និង​ក្នុង​ស្រុក រួម​ទាំង​មន្ត្រី​ប្រទេស​មហា​អំណាច​មួយ​ចំនួន បាន​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះ​លែង​លោក ម៉ម សូណង់ដូ អាយុ ៧១​ឆ្នាំ ដែល​ជា​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ប្រធាន​សមាគម​​អ្នក​ប្រជាធិបតេយ្យ។

នៅ​សប្ដាហ៍​នេះ តាម​រយៈ​គេហទំព័រ​របស់​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ អេមណេសធី អ៊ីនធឺណេហ្សិនណល (Amnesty International) បាន​ជំរុញ​ប្រជាពលរដ្ឋ​ខ្មែរ និង​ពិភព​លោក​ឲ្យ​សរសេរ​សារ​ទៅ​​កាន់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ តាម​រយៈ​ទូរសារ​ដែល​មាន​បង្ហាញ​លេខ​លើ​គេហទំព័រ​នោះ​ស្រាប។

គេហទំព័រ​សិទ្ធិ​មនុស្ស​អន្តរជាតិ​នោះ​សរសេរ​ថា៖ សូម​មេតា​សរសេរ​ជា​បន្ទាន់​ជា​ភាសា​អង់គ្លេស ឬ​ភាសា​ខ្មែរ​ដែល​ជា​ភាសា​របស់​អ្នក ទាមទារ​ឲ្យ​ដោះ​លែង​លោក ម៉ម សូណងដូ ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ។ អំពាវនាវ​អាជ្ញាធរ​ទាំង​អស់​ឲ្យ​ការពារ និង​គោរព និង​លើក​ស្ទួយ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​នៅ​​ប្រទេស​កម្ពុជា

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​មន្ត្រី​រដ្ឋាភិបាល​សុំ​ប្រតិកម្ម​ទៅ​នឹង​គេហទំព័រ​អង្គការ​សិទ្ធិ​មនុស្ស អេមណេសធី អ៊ីនធឺណេហ្សិនណល បាន​ទេ នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ។

តុលាការ​រាជធានី​ភ្នំពេញ បាន​កាត់​ទោស​លោក ម៉ម សូណង់ដូ កាល​ពី​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០១២ ឲ្យ​ជាប់​គុក ២០​ឆ្នាំ ពី​បទ​ញុះញង់​ឲ្យ​ធ្វើ​កុប្បកម្ម​ខុស​ច្បាប់ ឲ្យ​ប្រជាពលរដ្ឋ​កាន់​អាវុធ​ប្រឆាំង​នឹង​អាជ្ញាធរ​ស្រប​ច្បាប់។ បទ​ជ្រៀតជ្រែក​ដោយ​ខុស​ច្បាប់​ក្នុង​ការ​បំពេញ​មុខងារ​សាធារណៈ ដែល​ទាក់ទង​នឹង​ទំនាស់​ដី​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ នៅ​ឆ្នាំ​២០១២ ដែល​ទំនាស់​ដី​នេះ ទាក់​ទង​ប្រជាពលរដ្ឋ​នៅ​ទី​នោះ​ប្រហែល ១​ពាន់​គ្រួសារ ហើយ​រដ្ឋាភិបាល​ចោទ​ថា ចង់​បំបែក​រដ្ឋ។ តែ​លោក ម៉ម សូណង់ដូ បាន​បដិសេធ​ចំពោះ​បទ​ចោទ​ទាំង​នោះ ដោយ​ប្ដឹង​ឡើង​ឧទ្ធរណ៍ ហើយ​សាលាឧទ្ធរណ៍​នឹង​ជម្រះ​ក្ដី​នេះ​នៅ​ថ្ងៃ​ទី​៥ ខែ​មីនា ខាង​មុខ​នេះ។

មិន​ថា​តែ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ទេ ដែល​បាន​សុំ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​លោក ម៉ម សូណង់ដូ សូម្បី​តែ​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ក៏​ដូច​គ្នា​ដែរ។

លោក ចាន់ សុវ៉េត អនុ​ប្រធាន​ផ្នែក​ដី​ធ្លី​នៃ​សមាគម​អាដហុក (Adhoc) ក៏​បាន​បញ្ជាក់​ថា សមាគម​អាដហុក បាន​សុំ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​លោក ម៉ម សូណង់ដូ ដែរ។

ស្រប​ពេល​នេះ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ក៏​បាន​រៀប​ចំ​បោះពុម្ព​ប្រៃសណីយបត្រ ឬ​ហៅ​ថា កាតប៉ុស្ដាល់ (Post Card) ប្រហែល ១​ម៉ឺន​ហើយ​ដែរ ដើម្បី​ចែក​ជូន​សាធារណជន​សរសេរ​សារ​សុំ​ឲ្យ​ដោះ​លែង​លោក ម៉ម សូណង់ដូ។

លោក​ថា អ្នក​ដែល​ចង់​សរសេរ​សារ​ផ្ញើ​សុំ​ឲ្យ​ដោះលែង​លោក ម៉ម សូណង់ដូ សុំ​ទាក់​ទង​អង្គការ​លោក និង​អង្គការ​ដៃគូ​ផ្សេងៗ​ទៀត ដើម្បី​យក​ប័ណ្ណ​នោះ។

ករណី​លោក ម៉ម សូណង់ដូ ត្រូវ​បាន​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ រួម​ទាំង​ប្រទេស​មហា​អំណាច​លោក​ខាង​លិច​មួយ​ចំនួន ដូច​ជា​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស សហគមន៍​អឺរ៉ុប ជាដើម បាន​តម្រង់​ជួរ​ជួប​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា សុំ​ឲ្យ​ដោះលែង​លោក ម៉ម សូណង់ដូ ដោយ​ពួក​គេ​យល់​ថា រឿង​នេះ​ទាក់ទង​នឹង​នយោបាយ។ តែ​ភាគី​រដ្ឋាភិបាល​កម្ពុជា បាន​បដិសេធ ហើយ​ឆ្លើយ​ថា រឿង​លោក ម៉ម សូណង់ដូ ជា​រឿង​ព្រហ្មទណ្ឌ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​តុលាការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (9)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

កុំថាឡើយសហគមន៍អន្តរជាតិ សូម្បីតែព្រះឥន្ទ ក៏មិនអាចជួយ លោកសូណង់ដូ និងលោកសម​ រង្សីបានដែរ ព្រោះ លោកហ៊ុន សែន ខ្លាចអ្នកទាំពីរនេះខ្លាំងណាស់ បើនិយាយឲ្យចំទៅគឺ លោកហ៊ុន សែន ខ្លាចមហាសែនខ្លាច ព្រោះលោកសម រង្ស៊ី ក៏ដូជាលោកសូណង់ដូ គឺជាមនុស្ស ល្អស្អាតស្អំ និងមានប្រជាប្រីយភាពចំពោះប្រជាពលរដ្ឋខ្មែរភាគច្រើន ។ ដូច្នេះ បើសិនជាអាមេរិកាំង ឬសហគមន៍អន្តរជាតិពិតជាមានបំណងចង់ជួយលោកសម រង្ស៊ី និងលោកសូណង់ដូ ប្រាកដមែន ត្រូវតែប្រើកំលាំងយោធា ដើម្បីកំចាត់ពួកជនផ្តាច់ការទាំងនោះ បើមិនដូច្នោះទេ គឺគ្មានសង្ឃឹមឡើយ ។

Feb 27, 2013 07:40 AM

អ្នក​អាន​អនាមិក

All cambodian, who love the country and our people for the cause of justice and democracy, should do honestly as Mr. Mam Sonendo, Miss Long Kim Heang, Mrs. tep Vanny,etc have done as a model for our nation. Unity is a force to defend our rights in a sense of justice, supression-free, right to live with dignity etc. Love, support, praise, cheering, encouragement etc to good people are the weapons of our nation. I wish Mr. Mam Sonendo will be free. We love the people who love, care our people and the country.

Feb 26, 2013 06:53 PM

អ្នក​អាន​អនាមិក

ពី Phnom Penh

Hun Sen and Pol pot the same

Feb 26, 2013 09:30 AM

ហុងណាំហោ

ពី ភ្នំពេញ

ឱ្យតែហ៊ុន សែននៅកាន់អំណាចច្បាស់ជាមិនមានការដោះលែងទេព្រោះហ៊ុន សែនសំអាងថា
មិនលូកដៃចូលអំណាចតុលាការឡើយទោះបីតុលាការទាំងនោះចាត់តាំងដោយហ៊ុន សែនក៏ដោយ។

Feb 25, 2013 05:35 PM

អ្នក​អាន​អនាមិក

What difference bettween Pol pot and Hun Sen??????

Feb 25, 2013 02:23 PM

មើល​មតិ​ទាំង​អស់.