រាជរដ្ឋាភិបាលបានចេញសារាចរណែនាំមួយចុះកាលបរិច្ឆេទថ្ងៃទី១២ ខែមិថុនា ដោយបញ្ជាក់ថា ការណែនាំនេះ ដើម្បីចូលរួមសំដែងការគោរពចំពោះព្រះបរមរតនកោដ្ឋ។
សារាចរណែនាំលើចំណុចចំនួន៤ រួមមាន៖ មន្ត្រីរាជការអាចឈប់សម្រាកចំនួន ១ថ្ងៃ គឺថ្ងៃសុក្រ ទី១១ ខែកក្កដា ដើម្បីចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ។ ចំណែកឯស្ថាប័នផ្សព្វផ្សាយទាំងរដ្ឋនិងឯកជន ព្រមទាំងមណ្ឌលកម្សាន្តទាំងអស់ ត្រូវផ្អាកការរៀបចំកម្មវិធីកម្សាន្តសប្បាយនានា។ ព្រមជាមួយគ្នានោះ គ្រឹះស្ថានសាធារណៈ និងអគារលក់ដូរគ្រប់ប្រភេទតាមផ្លូវដែលត្រូវដង្ហែក្បួន ដូចជាវិថីព្រះធម្មលិខិត អ៊ុក មហាវិថីព្រះនរោត្តម វិថីព្រះសីហនុ វិថីសម្ដេចសុធារស ត្រូវសម្រេចឲ្យផ្អាកសកម្មភាពលក់ដូរទាំងអស់ដើម្បីសម្រួលចរាចរណ៍។ មួយវិញទៀត គ្រប់វត្តអារាមនានា ត្រូវចាត់តាំងដោតទង់សាសនា និងរៀបចំពិធីតាមបែបប្រពៃណី ដើម្បីឧទ្ទិសកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបរមរតនកោដ្ឋ។
ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ បានយាងចូលទិវង្គតកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
