ពលរដ្ឋ​អះអាង​ថា​មាន​ទាហាន​រាប់​ពាន់​នាក់​ត្រូវ​ដឹក​ជញ្ជូន​តាម​រថយន្ត

នៅ​ឯ​ខេត្ត​សៀមរាប គ្រាន់​តែ​ការ​បោះឆ្នោត​ចាប់​ផ្ដើម​ឡើង​ភ្លាម ភាព​មិន​ប្រក្រតី​ជា​ច្រើន​បាន​កើត​មាន​ដូច​ជា​ជនជាតិ​វៀតណាម ជាច្រើន​ទៅ​បោះឆ្នោត​នៅ​តំបន់​បឹង​ទន្លេសាប សង្កាត់​ចុងឃ្នៀស និង​មាន​អ្នក​បោះឆ្នោត​មួយ​ចំនួន​ឈ្មោះ​ស្ទួន​ជាន់​គ្នា ព្រម​ទាំង​ទឹក​ខ្មៅ​ជ្រលក់​ដៃ​អ្នក​បោះឆ្នោត​មាន​គុណភាព​មិន​សូវ​ល្អ​ជាដើម។
ដោយ ហង្ស សាវយុត
2013-07-28
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ឡាន​ទាហាន​ដឹក​មនុស្ស​ជាច្រើន ដែល​សុទ្ធតែ​បុរស ចេញ​ពី​ភូមិ​រលំរុនថ្មី នៃ​ឃុំ​ស្រែណូយ ខេត្ត​សៀមរាប បន្ទាប់​ពី​មនុស្ស​ទាំង​នោះ​បាន​បោះឆ្នោត​រួច នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣។
ឡាន​ទាហាន​ដឹក​មនុស្ស​ជាច្រើន ដែល​សុទ្ធតែ​បុរស ចេញ​ពី​ភូមិ​រលំរុនថ្មី នៃ​ឃុំ​ស្រែណូយ ខេត្ត​សៀមរាប បន្ទាប់​ពី​មនុស្ស​ទាំង​នោះ​បាន​បោះឆ្នោត​រួច នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣។
Photo: RFA

បន្ថែម​លើ​នេះ នៅ​តាម​ការិយាល័យ​បោះឆ្នោត​ខ្លះ​នា​តំបន់​ដាច់​ស្រយាល គឺ​មាន​ការ​ចល័ត​កម្លាំង​ទាហាន​មក​ពី​ខេត្ត​ផ្សេងៗ ដើម្បី​ជួយ​គាំទ្រ​គណបក្ស​កាន់​អំណាច។

ប្រភព​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ឃុំ​ស្រែណូយ និង​ឃុំ​ល្វាក្រាំង ស្រុក​វ៉ារិន ខេត្ត​សៀមរាប បាន​អះអាង​ថា មាន​កង​ទាហាន​រាប់​ពាន់​នាក់​ដែល​គេ​ពុំ​ធ្លាប់​ស្គាល់ ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​តាម​រថយន្ត​យោធា​ធំៗ​ជាច្រើន​គ្រឿង ចូល​ទៅ​បោះឆ្នោត​តាម​ការិយាល័យ​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ព្រៃ​ដាច់​ស្រយាល កាល​ពី​ព្រឹក​ថ្ងៃ​ទី២៨ ខែ​កក្កដា។

ហេតុការណ៍​ទាំង​នេះ​បាន​កើត​ឡើង​នៅ​ភូមិ​ត្រពាំងក្រសាំង និង​ភូមិ​រលំរុនថ្មី នៃ​ឃុំ​ស្រែណូយ និង​នៅ​ឃុំ​ល្វាក្រាំង ស្រុក​វ៉ារិន ចម្ងាយ​ជាង ៩០​គីឡូម៉ែត្រ ភាគ​ខាង​ជើង​ឆៀង​ខាង​លិច​ពី​ទី​រួម​ខេត្ត​សៀមរាប។

បុរស​ម្នាក់​ជា​អ្នក​ភូមិ​ត្រពាំងក្រសាំង ដែល​មិន​ហ៊ាន​ប្រាប់​ឈ្មោះ បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី២៨ ខែ​កក្កដា នៅ​ក្រៅ​ការិយាល័យ​បោះឆ្នោត​ថា អ្នក​ភូមិ​របស់​គាត់​ដែល​មាន​ឈ្មោះ​បោះឆ្នោត​ប្រមាណ​ជាង ៤០០​នាក់ ក៏ប៉ុន្តែ​មាន​ការ​ដឹក​ជញ្ជូន​កង​ទាហាន​ជាង ១.០០០​នាក់ ចូល​មក​ជួយ​បោះឆ្នោត​នៅ​តំបន់​របស់​គាត់៖ «ក្នុង​រយៈពេល​ប្រហែល​ជា​បី​ថ្ងៃ​ហើយ គេ​ដឹក​មក​ហ្នឹង។ ប្រហែល​ជា ១​អាទិត្យ​មុន​ហ្នឹង គេ​ចេះ​តែ​ដឹក​បណ្ដើរៗ​មក​តិចៗ ព្រោះ​កន្លែង​ហ្នឹង​ជា​កន្លែង​ចាញ់ ហេតុ​ដូច្នេះ វា​ជួយ​ទប់​គ្នា។ គេ​មក​ពី​ព្រំដែន​មក កន្លែង​សមរភូមិ​ខាង​មុខ​មក ដូច​នៅ​ខាង​ប្រាសាទ​តាក្របី ប្រាសាទ​តាមាន់ អី។ គេ​ខ្សឹប​ប្រាប់​ថា គេ​មក​បោះឆ្នោត»

នៅ​ភូមិ​ត្រពាំងក្រសាំង នោះ មាន​ការិយាល័យ​បោះឆ្នោត​លេខ ១១៤៣ លេខ ១១៧៣ និង​លេខ ១១០៣ គឺ​មាន​មនុស្ស​ប្រុស​ជាច្រើន បាន​ឈរ​តម្រៀប​ជួរ​គ្នា​រង់ចាំ​ចូល​បោះឆ្នោត។ ក្នុង​ចំណោម​បុរស​ដែល​ឈរ​ចាំ​បោះឆ្នោត​ខ្លះ បាន​ប្រាប់​ថា ពួក​គេ​ជា​ទាហាន​ដែល​មក​ពី​ព្រំដែន​កម្ពុជា-ថៃ នៃ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ។ ទោះ​យ៉ាង​ណា នៅ​ក្នុង​ចំណោម​អ្នក​បោះឆ្នោត​ជាច្រើន​ដែល​ជា​បុរស​នោះ គឺ​មាន​មនុស្ស​ខ្លះ​ចាំ​ឃ្លាំ​មើល​មិន​ឱ្យ​និយាយ​ផ្ដេសផ្ដាស​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន និង​អ្នក​សង្កេតការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទេ។

ចំណែក​នៅ​ឯ​ការិយាល័យ​បោះឆ្នោត​លេខ ១១៤២ និង​លេខ ០៨៧៧ ក្នុង​ភូមិ​រលំរុនថ្មី វិញ គឺ​មាន​ស្ថានភាព​ដូច​គ្នា​ដែរ។ នៅ​តាម​ផ្លូវ​ចូល​ទៅ​កាន់​ការិយាល័យ​បោះឆ្នោត គេ​ឃើញ​មាន​ឡាន​ទាហាន​ធំៗ​ចំនួន ៤​គ្រឿង ចត​នៅ​ឆ្ងាយ​ពី​ការិយាល័យ​បោះឆ្នោត និង ២​គ្រឿង​ទៀត បាន​ដឹក​មនុស្ស​ចេញ​ទៅ​វិញ។

ប្រជាពលរដ្ឋ​ម្នាក់​នៅ​ក្នុង​ភូមិ​រលំរុនថ្មី បាន​ឱ្យ​ដឹង​ថា ឡាន​ដឹក​ទាហាន​ជាច្រើន​ចូល​មក​ដល់​ភូមិ​របស់​គាត់ កាល​ពី​ល្ងាច​ថ្ងៃ​ទី២៧ ខែ​កក្កដា ហើយ​កាល​ពី​ព្រឹក​ថ្ងៃ​ទី២៨ ពួក​គេ​បាន​ចូល​បោះឆ្នោត​នៅ​ការិយាល័យ​ក្នុង​ភូមិ​របស់​គាត់៖ «ទាំងអស់​ហ្នឹង​អត់​មាន​អ្នក​ភូមិ​ទេ សុទ្ធតែ​អ្នក​មក​ពី​ខេត្ត​ព្រះវិហារ ទាំងអស់។ ហើយ​ខ្ញុំ​សួរ​ថា តើ​ចុះ​ឈ្មោះ​ពី​ថ្ងៃ​ណា​មក បាន​ជា​បាន​មក​បោះឆ្នោត? គេ​ថា គេ​ចុះ​ឈ្មោះ​កាល​ពី​មុន​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ ចុះ​នៅ​ផ្ទះ​យាយ ណម។ ៧​ឡាន​ធំ ឡាន​ហុកឡ​កូរ៉េ ១​ទៀត ៨។ ដល់​ធ្វើ​អីចឹង វា​អត់​សុក្រឹត ហើយ​មនុស្ស​នៅ​ឯណា​ណោះ​មាន​ការិយាល័យ (គ.ជ.ប) នៅ​ឯ​ណោះ​ដែរ គួរ​តែ​ថត​បោះឆ្នោត​នៅ​ទី​នោះ»

ដូច​គ្នា​នេះ​ដែរ នៅ​ការិយាល័យ​បោះឆ្នោត​លេខ ១១១៥ ក្នុង​សាលា​បឋម​សិក្សា ច័ន្ទគីរី នៃ​ភូមិ​គោកកណ្ដាល ឃុំ​ល្វាក្រាំង ក្នុង​ចំណោម​អ្នក​បោះឆ្នោត​ចំនួន ៦៩២​នាក់ គឺ​សុទ្ធតែ​បុរស ដោយ​មាន​តែ​ស្ត្រី ២​នាក់​ប៉ុណ្ណោះ។ ទាំង​មន្ត្រី​ការិយាល័យ​បោះឆ្នោត និង​អ្នក​សង្កេតការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​អ្នក​សង្កេតការណ៍​របស់​គណបក្ស​នយោបាយ បាន​អះអាង​ដូច​គ្នា​ថា ការិយាល័យ​បោះឆ្នោត​នេះ គឺ​ទើប​តែ​បង្កើត​ថ្មី ហើយ​អ្នក​ដែល​ទៅ​បោះឆ្នោត​មិន​មែន​ជា​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​គោកកណ្ដាល ទេ គឺ​សុទ្ធតែ​ជា​ទាហាន​ដែល​គេ​ដឹក​ជញ្ជូន​មក​ពី​ខេត្ត​ព្រះវិហារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (11)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Serei

ពី East Lyme

I'm wondering if the ink system was conducted at these remote voting stations. The argument that the local soldiers were bused in to cast their votes was reasonable but, where were their taken next after the voting is important.

Jul 29, 2013 07:39 PM

កូនល្អ

ពី ច្បារមន

បើគណបក្សកម្ពុជាចិត្តសឿង ហើយពិតជាខួរក្បាលខ្មែរពិតប្រាកដ សូមកុំខ្លាច ត្រូវហ៊ាន
បង្កើតគណកម្មការត្រួតពិនិត្យលទ្ធផលបោះឆ្នោតឡើងវិញ។ តែបើយើងមិនហ៊ានបង្កើត
ទេ នោះស បញ្ជាក់ថាយើងពិតជាបានបន្លំសន្លឹកឆ្នោតប្រាកដមែនហើយ!

Jul 29, 2013 09:29 AM

អ្នក​អាន​អនាមិក

Today and tomorrow no hun sen governement in cambodia.

Jul 29, 2013 07:05 AM

ខ្មែរ

ពី ស្រុកខ្មែរ

ប្រជាជនខ្មែរឥឡូវនេះមិនដូចមុនទេ ខ្មែររួបរួមគ្នាហើយ ខ្មែរក្រោកឈហើយ ខ្មែរជួយជាតិហើយ សម្តេចតាអើយ ខ្មែរក្រោកឈហើយ

Jul 29, 2013 05:02 AM

អ្នក​អាន​អនាមិក

ទាហ៊ានបងធំតើអ្នកដឹងទេទី១គឺបោះឆ្នោតទី២គឺប្រហារ

Jul 28, 2013 11:52 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល