សន្និសីទ​ស្ដីពី​ការ​បារម្ភ​អំពី​ឥទ្ធិពល​វៀតណាម​មក​លើ​កម្ពុជា​និង​ឡាវ

0:00 / 0:00

មនុស្ស​ប្រមាណ ១០០​នាក់ ក្នុង​នោះ​មាន​ពលរដ្ឋ​ខ្មែរ ឡាវ តំណាង​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា ដែល​រស់​នៅ​ក្នុង​រដ្ឋ​ផ្សេងៗ​ជា​ច្រើន​នៅ​សហរដ្ឋអាមេរិក បាន​ជួប​ជុំ​គ្នា​ក្នុង​សន្និសីទ​មួយ​ស្ដីពី​ការ​ព្រួយ​បារម្ភ​អំពី​ឥទ្ធិពល​វៀតណាម មក​លើ​ភូម​ភាគ​អាស៊ី​អាគ្នេយ៍ ជា​ពិសេស មក​លើ​ប្រទេស​កម្ពុជា និង​ឡាវ។

សន្និសីទ​ដែល​មាន​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៥ ខែ​តុលា នេះ កំពុង​ប្រារព្ធ​ធ្វើ​នៅ​ក្នុង​ទីក្រុង​អាលិងតុន (Arlington) រដ្ឋ​វឺជីនៀ (Virginia) ដោយ​មាន​ការ​ចូល​រួម​ពី​មេធាវី និង​មន្ត្រី​រដ្ឋ​សភា​អាមេរិកាំង​ផង​ដែរ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក តាំង សារ៉ាដា ដែល​បាន​ទៅ​យក​ព័ត៌មាន​នៅ​កន្លែង​ប្រារព្ធ​ពិធី៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។