អាជ្ញាធរ​ខេត្តតាកែវ​ចាប់​ជន​ពិការ​លោក ភុន យុទ្ធ ដាក់​ពន្ធនាគារ​លើក​ទីពីរ​ករណី​រិះគន់​រដ្ឋាភិបាល​ភ្នំពេញ

សមត្ថកិច្ច​ខេត្ត​តាកែវ​ចូលចាប់​ខ្លួន​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង ដែល​ជា​ជនពិការ​លោក ភុន យុទ្ធ ដល់​ផ្ទះ​នៅ​ភូមិ​ត្រពាំងឈូក ឃុំ​ត្រឡាច ស្រុក​ទ្រាំង ខេត្ត​តាកែវ កាល​ពី​ល្ងាច​ថ្ងៃ​ទី១៩ ខែមីនា​។ ការ​ចាប់ខ្លួន​ជា​លើក​ទី​ពីរ​នេះ សមត្ថកិច្ច​ពុំ​បាន​បង្ហាញ​ដីកា និង​បញ្ជាក់​មូលហេតុ​ឡើយ។

ប្រពន្ធ​លោក ភុន យុទ្ធ លោកស្រី មុំ វិត ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៣ ខែមីនា ថា អាជ្ញាធរ​បាន​បញ្ជូន​ប្តី​លោកស្រី​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តតាកែវ​ហើយ កាល​ពី​ថ្ងៃ​ទី២២ ខែ​មីនា ពាក់ព័ន្ធ​រឿង​រិះគន់​មេដឹកនាំ​ក្រុង​ភ្នំពេញ​កន្លង​ទៅ។ អ្នកស្រី​ស្នើ​តុលាការ​ដោះលែង​ប្តី​ឱ្យ​មាន​សេរីភាព​ឡើងវិញ។

កន្លង​ទៅ លោក ភុន យុទ្ធ បាន​បង្ហោះ និង​ចែករំលែក​សារ​ជា​បន្តបន្ទាប់​នៅ​លើ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ឈ្មោះ «ខ្ញុំ​ចង់​បាន​អ្នក​ដឹកនាំ​ថ្មីៗ​» ដោយ​រិះគន់​ទៅលើ​រដ្ឋាភិបាល​ដែល​ដឹកនាំ​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត និង​រឿង​លំហូរ​ជន​ជនជាតិ​វៀតណាម​ចូល​កម្ពុជា​ជាដើម។

សូម​រង់ចាំ​តាមដាន​ព័ត៌មាន​នេះ​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​នា​រាត្រី​នេះ...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។