ថៃ​បកស្រាយ​បញ្ហា​ប្រាសាទ​ព្រះវិហារ​នៅ​ឡាអេ

ដោយ ជុន ច័ន្ទបុត្រ
2013-04-17
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

 

ថ្ងៃ​១៧ មេសា នេះ ​ជា​ថ្ងៃ​ទី​ពីរ​នៃ​សវនាការ​ផ្ទាល់​មាត់​នៅ​ទីក្រុង​ឡាអេ (Hague) ប្រទេស​ហូល្លង់ដ៍ (Netherlands)។ ថ្ងៃ​នេះ ភាគី​ថៃ ឡើង​បកស្រាយ​នូវ​ជំហរ​របស់​ខ្លួន​នៅ​មុខ​អង្គ​តុលាការ​ដែល​មាន​សមាជិក​ទាំងអស់​ចំនួន ១៥​រូប។

លោក វិរ៉ាឆៃ ផ្លាសៃ (Virachai Plasai) ដែល​ជា​តំណាង​រដ្ឋាភិបាល​ប្រទេស​ថៃ ឡើង​ថ្លែង​នៅ​ចំពោះ​មុខ​អង្គ​តុលាការ​នៃ​ក្រុង​ឡាអេ ថា កម្ពុជា​បាន​ព្យាយាម​សុំ​អោយ​តុលាការ​បកស្រាយ​ទៅ​លើ​រឿង​ក្តី​មួយ​ដែល​តុលាការ​បាន​បដិសេធ​​តាំង​ពី​ឆ្នាំ​១៩៦២ មក​ម្ល៉េះ។

បន្ទាប់​ពី​នោះ មេធាវី​របស់​ប្រទេស​ថៃ លោក ដូណល់ ម៉ាករេយ (Mr. Donald McRay) ក៏​បាន​ឡើង​បកស្រាយ ដោយ​បញ្ជាក់​បន្ថែម​ថា អ្វី​ដែល​កម្ពុជា ចង់​បាន​នោះ គឺ​ជា​ការ​ប៉ុនប៉ង​កែប្រែ​សាល​ដីកា​ឆ្នាំ​១៩៦២ ដើម្បី​ចង់​បាន​ការ​សម្រេច​ចិត្ត​មួយ​ដែល​តុលាការ​នេះ​បាន​បដិសេធ​​កាល​ពី​ឆ្នាំ​១៩៦២។

លោក​ជម្រាប​អង្គ​តុលាការ​ថា តុលាការ​ក្រុង​ឡាអេ កាល​ពី​ឆ្នាំ​១៩៦២ មិន​បាន​កំណត់​ថា ​ខ្សែ​បន្ទាត់​ព្រំដែន​ដែល​មាន​នៅ​លើ​ផែនទី​ក្នុង​ឧបសម្ពន្ធ​១​នោះ ថា​ជា​ព្រំដែន​នៃ​ប្រទេស​កម្ពុជា និង​ថៃ ទេ។ លោក​បញ្ជាក់​ថា តុលាការ​បាន​និយាយ​ចំណុច​នេះ​ច្បាស់​ណាស់។

លោក​បន្ត​ថា ប្រសិន​បើ​តុលាការ​ក្រុង​ឡាអេ នេះ បាន​បដិសេធ​សំណូមពរ​របស់​ប្រទេស​កម្ពុជា សុំ​អោយ​សម្រេច​ថា​ខ្សែ​បន្ទាត់​ព្រំដែន​ដែល​មាន​នៅ​លើ​ផែនទី​ដែល​បារាំង គូរ​នៅ​ឆ្នាំ​១៩០៧ នោះ កាល​ពី​ឆ្នាំ​១៩៦២ ម្តង​រួច​ទៅ​ហើយ​នោះ នៅ​ពេល​នេះ តុលាការ​ក៏​មិន​អាច​បកស្រាយ​បាន​ដែរ។

បន្ទាប់​នោះ លោក ហោ ណាំហុង បាន​ប្រតិកម្ម​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ថៃ​ចេះ​តែ​បកស្រាយ​ដោយ​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ៖ «ការ​បកស្រាយ​របស់​ថៃ ជា​ការ​បកស្រាយ​របៀប​ទាល់ច្រក ចេះ​តែ​រក​លេស​ផ្សេងៗ​ខុស​ពី​ការ​ពិត។ គេ​យក​ផែនទី​ច្រើន​យក​មក​លើក​សម្អាង តែ​ខុស​ពី​ផែនទី​ដែល​តុលាការ​ផ្អែក​លើ​នៅ​ឆ្នាំ​១៩៦២ ដើម្បី​ចេញ​សាលក្រម​ឆ្នាំ​១៩៦២។ គេ​ផ្អែក​លើ​មូលហេតុ​ផ្សេងៗ​ដែល​មិន​ទាក់ទង​នឹង​ផ្លូវ​ច្បាប់»

លោក ជុន ច័ន្ទបុត្រ៖ ចុះ​អ្វី​ដែល​ថៃ និយាយ​ថា ការ​ដែល​សុំ​អោយ​បកស្រាយ​នេះ​មិន​កើត​ទេ ពីព្រោះ​ថា​តុលាការ​កាល​ពី​ឆ្នាំ​១៩៦២ បដិសេធ​ម្តង​ហើយ​នោះ អា​ហ្នឹង​យ៉ាង​ម៉េច​ដែរ​ឯកឧត្តម?

លោក ហោ ណាំហុង៖ កាល​១៩៦២ យើង​បាន​សុំ​អោយ​តុលាការ​បកស្រាយ​រឿង​បញ្ហា​ព្រំដែន។ ប៉ុន្តែ​យើង​បាន​លើក​នៅ​ចុង​ក្រោយ​នាទី អ៊ីចឹង​ហើយ​បាន​តុលាការ​ឆ្លើយ​ថា គ្មាន​ពេល​ដោះស្រាយ​បញ្ហា​នេះ​ទេ មិន​មែន​មាន​ន័យ​ថា​ទាត់​ចោល​នោះ​ទេ។ ដោយសារ​យើង​លើក​យឺត​ពេក តុលាការ​គ្មាន​ពេល​ដោះស្រាយ។ ប៉ុន្តែ​បញ្ហា​យើង​លើក​ពេល​នេះ មិន​មែន​បញ្ហា​ព្រំដែន​ទេ តែ​បញ្ហា​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២។ ថៃ ទាមទារ​ដី ៤,៦​គីឡូម៉ែត្រ​ការ៉េ មិន​មែន​យើង​អ្នក​ទាមទារ​ទេ។ ថៃ អ្នក​ទាមទារ។ ហើយ​ចំពោះ​យើង តាម​ផែនទី​ឧបសម្ពន្ធ​១ គឺ​តំបន់ ៤,៦ ស្ថិត​នៅ​ក្នុង​តំបន់​ជុំ​វិញ​តំបន់​ប្រាសាទ​ព្រះវិហារ ដែល​តុលាការ​បាន​កំណត់​នៅ​ឆ្នាំ​១៩៦២

ពេល​នេះ មេធាវី​របស់​ប្រទេស​ថៃ កំពុង​ឡើង​បកស្រាយ​ម្នាក់​ម្តង។ កម្ពុជា នឹង​ឆ្លើយ​តប​ជា​ចុង​ក្រោយ​ត​តាំង​នឹង​អ្វី​ដែល​ភាគី​ថៃ លើក​ឡើង​ពេល​នេះ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៨ ស្អែក​នេះ។

ប្រតិភូ​នៃ​ប្រទេស​ថៃ មាន​ជា​អាទិ៍៖

-លោក សូរ៉ាពង្ស តូវិចាក់ឆៃគុល (Surapong Tovichakchaikul) ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស

-លោក ពង់ទេព ទេពកញ្ចានា (Phonthep Thepkanjana) ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ

-លោក សុគមពល សុវណ្ណាថាត (Sukumpol Suwanatat) រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ

-លោក វិរ៉ាឆៃ ផ្លាសៃ ឯកអគ្គរាជទូត​ថៃ ប្រចាំ​ប្រទេស​ហូល្លង់ដ៍។ លោក ផ្លាសៃ នឹង​ឡើង​បកស្រាយ​ជំនួស​មុខ​អោយ​ប្រទេស​ថៃ រួម​និង​មេធាវី​បរទេស​ចំនួន ៥​នាក់​ផង​ដែរ។

កាល​ពី​ថ្ងៃ​ច័ន្ទ ទី១៥ កន្លង​ទៅ​នេះ ភាគី​កម្ពុជា ដែល​មាន​លោក ហោ ណាំហុង ជា​តំណាង បាន​ឡើង​ថ្លែង​នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​តុលាការ​អន្តរជាតិ​នេះ​ថា លោក​មក​ទី​នេះ​មិន​មែន​សុំ​អោយ​មាន​ការ​អនុវត្ត​សាលក្រម ឬ​និយាយ​ពី​ការ​កំណត់​ព្រំដែន​ទេ។ លោក​មាន​ប្រសាសន៍​ថា អ្វីៗ​បាន​សម្រេច​រួច​ទៅ​ហើយ តាំង​ពី​ឆ្នាំ​១៩៦២។ លោក​បញ្ជាក់​ថា អ្វី​ដែល​កម្ពុជា ចង់​បាន គឺ​សុំ​អោយ​តុលាការ​បកស្រាយ​សាលក្រម​នោះ​អោយ​បាន​ច្បាស់​តែ​ប៉ុណ្ណោះ។

សាលក្រម​ឆ្នាំ​១៩៦២ ផ្អែក​ជា​សំខាន់​ទៅ​លើ​ផែនទី​ដែល​បារាំង គូរ​នៅ​ឆ្នាំ​១៩០៧។ ខាង​ភាគី​ខ្មែរ បកស្រាយ​ថា សាលក្រម​នោះ​បាន​ប្រគល់​មក​អោយ​ខ្មែរ​នូវ​ប្រាសាទ និង​ដី​នៅ​ក្បែរ​ប្រាសាទ​ដែល​កំពុង​មាន​ទំនាស់​នេះ។ ឯ​ភាគី​ថៃ វិញ គេ​បកស្រាយ​ថា តុលាការ​ក្រុង​ឡាអេ ប្រគល់​តែ​តួ​ប្រាសាទ​ទេ មិន​ប្រគល់​ដី​ឡើយ។ ការ​បកស្រាយ​ខុស​គ្នា​នេះ​ហើយ ជា​មូលហេតុ​ចម្បង​ដែល​ជំរុញ​អោយ​កម្ពុជា ស្នើ​អោយ​តុលាការ​ពិភពលោក​នេះ​បកស្រាយ​សាលក្រម​នោះ​ម្តង​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (11)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

I would like to know more of this information and I want share to all my friends

May 25, 2013 10:11 PM

Eagle Master

ពី PA(USA)

Mr.Siam it's very ! ! ashamed it 's seem like expose penis inside the market,answer me a question when per chase a home look at what's it's called Deed it containing back yard and front or lands,
you make a lot of nonsense in ICJ or embarrassing to the world,believing what's I said ICJ will be order Thailand returning of all status that belonging to the PEAH VIHEA no hesitating including court cost and also pay damaging Cambodia's peoples properties.AH AH AH.

Apr 18, 2013 03:08 AM

Lee Theang chek

ពី Phnom Penh

ដូច្នេះខ្មែរឯកភាពថាដីជុំវិញប្រាសាទជាដីថៃ។ នេះខ្មែរយើងខ្សោយទៀត ដោយមិនបានរារាំងគេការសាងសង់។ថៃបានចិត្តថាដីជុំវិញបរិវេណនេះប្រាដកថៃអាចទាមទារបានមែន។
-ផែនទីមានច្រើនដែលភ្ជាប់និងសាលាក្រមឆ្នាំ ១៩៦២ ជាឧបសម្ព័ន្ធមានទាំងការចែងពីការបែងចែកព្រំដែនដោយខ្សែទឹក តាមជួរភ្នំដងរែក។ ខ្មែរយើងមិនម៉ឺងម៉ាត់សោះ និងមិនបានស្វែងយល់ស៊ីជំរៅសោះរឿងសាលក្រម១៩៦២នេះ។

Apr 17, 2013 10:02 PM

Lee Theang chek

ពី Phnom Penh

ទស្សនៈរបស់ខ្ញុំៈ
-ខ្មែរយើងប្រហែស មិនបានត្រៀមឯកសារគោលសំខាន់ៗដើម្បី ឲ្យតុលា ICJ ស្តាប់ ដោយអាងតែសាលក្រម១៩៦២។
-ការបកប្រែភាសាថៃខុស ដែលគណៈរដ្ឋមន្ត្រីថៃអនុម័តមកបង្ហាញ
នេះភាពខ្សោយរបស់យើង។
-មែនខ្មែរផ្លាស់ប្តូរខ្សែបន្ទាត់ព្រំដែនច្រើនដងម្តងនៅឆ្ងាយពីជើងប្រាសាទ និងម្តងមកជិតត្រឹមជើងប្រាសាទ។ ថៃធ្វើបុស្តិយាមសម្រាប់លក់សំបុត្រចូលក្នុងបរិវេណដីជុំវិញប្រាសាទ មិនឃើញខ្មែររារាំងផង

Apr 17, 2013 10:01 PM

Lee Theang chekទី២

ពី Phnom Penh

5)ខ្មែរធ្វើការផ្លាស់ប្តូរខ្សែបន្ទាត់ព្រំដែនច្រើនដងត្រង់ប្រាសាទព្រះវិហារដោយម្តងគូសបន្ទាត់ព្រំដែននៅឆ្ងាយពីជើងប្រាសាទ និងម្តងគូសត្រឹមជើងប្រាសាទព្រះវិហារ គឺខ្មែរមិនច្បាស់លាស់ខ្លួនឯង។
៦)ខ្មែរមិនច្បាស់លាស់រឿងការគណនាដីទំហំ 4.6គមការេ​ ហើយថា ខ្មែរចង់បានដីទំហំនេះ និងមិនបានបង្ហាញផែនទីជូន ICJ។
៧)ថៃថា ថៃដាក់លួសបន្លាចូលដីខ្មែរ២ទៅ ៣ម យូរណាស់ហើយ​តាំងសម័យស្តេចសីហនុយាងទៅទស្សនា ទ្រង់មិនថាអីផង។ ដូច្នេះICJមិនគួរចំណាយពេលមកពិភាក្សាបកស្រាយអារឿងតូចតាចនេះទេ។

Apr 17, 2013 09:43 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល