តុលាការយុត្តិធម៌អន្តរជាតិកាលពីថ្ងៃទី១១ ខែវិច្ឆិកា បានប្រកាសឲ្យកងទ័ពកងនគរបាល ឬឆ្មាំថៃទាំងអស់ ដកចេញពីតំបន់ ៤,៦គីឡូម៉ែត្រក្រឡា ដែលថៃទាមទារក្បែរប្រាសាទព្រះវិហារនោះ ព្រោះថាជាទឹកដីកម្ពុជា។
អ្នកស្រីនាយករដ្ឋមន្ត្រីថៃ ត្រូវបានកាសែតថៃ បាងកក ប៉ុស្ដិ៍ (Bangkok Post) ស្រង់សម្ដីនៅថ្ងៃទី១៣ វិច្ឆិកា ថា ការបកស្រាយសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិនេះ គឺភាគីទាំងពីរ កម្ពុជានិងថៃ ឈ្នះទាំងអស់គ្នា ហើយអ្នកស្រីបានបញ្ជាក់ថា ភាគីថៃនឹងពិភាក្សាជាមួយភាគីកម្ពុជា ក្នុងការសម្រេចកំណត់បរិវេណផ្ទៃដីជុំវិញប្រាសាទព្រះវិហារ តាមរយៈគណៈកម្មការចម្រុះ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីរដ្ឋាភិបាលកម្ពុជា បានទេនៅថ្ងៃទី១៣ វិច្ឆិកា ដើម្បីសុំការឆ្លើយតបទៅនឹងការអះអាងរបស់អ្នកស្រី យីងឡាក់ នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕
