ពលរដ្ឋភូមិទឹកចេញ ខេត្តកំពង់ឆ្នាំង ចោទមេភូមិថាបានប្រមាថ និងរើសអើងពលរដ្ឋក្នុងភូមិ ក្រោមហេតុផលនយោបាយ។
លោកស្រី សាទ យ៉េន មានប្រសាសន៍ថា មេភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ លោក ផូ យ៉ាន ប្រើពាក្យគំរោះគំរើយពេលដែលគាត់សួរនាំរឿងគាត់មិនមានឈ្មោះទទួលបានសារុង ដែលក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះចែក ដើម្បីលួងចិត្តពលរដ្ឋមុនពេលបោះឆ្នោត។ លោកស្រីថា ប្រហែលមេភូមិយល់ច្រឡំថាលោកស្រី និងកូនងាកទៅគាំទ្រគណបក្សផ្សេង៖ «ខ្ញុំទៅធ្វើច្បាប់ការកូន។ ដល់ អ៊ីចឹង ទៅគណបក្សប្រជាជន ដែលជាប្រធានភូមិហ្នឹង គេប្រជុំបើកសារុង ខ្ញុំសួរថា ខ្ញុំមាន ឈ្មោះនឹងគេអត់ក្មួយ ? គេថា មីងអ្ហែងអត់មានឈ្មោះទេ។ ចុះខ្ញុំទៅជាមួយមេក្រុម ( ក្រុមបក្ស ) ណា ? អត់មានមេក្រុមទេ នៅក្រៅក្រុម នៅក្រៅសង្គម ដល់គេគិត អ៊ីចឹង ខ្ញុំឆ្ងល់ខ្លួនខ្ញុំ»។
អាស៊ីសេរី មិនអាចទាក់ទងមេភូមិទឹកចេញ ឃុំជើងគ្រាវ ដើម្បីបំភ្លឺតបចំពោះការចោទប្រកាន់នេះបានទេ នៅថ្ងៃទី៦ ខែមេសា ដោយទូរស័ព្ទមិនចូល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
