0:00 / 0:00
ប្រជាពលរដ្ឋរស់នៅជាប់ព្រំដែនកម្ពុជា-វៀតណាម ចោទប្រកាន់ថា នគរបាលអន្តោប្រវេសន៍ច្រកព្រំដែនខេត្តកំពត ជាអ្នកដែលបណ្តោយឲ្យពលរដ្ឋវៀតណាម ឡើងភ្នំបូកគោ ធ្វើពិធីសាសនានៅទីនោះ។ ប្រជាពលរដ្ឋលើកឡើងថា ការឡើងរៀបចំពិធីតាមបែបសាសនាស្ទើរគ្រប់ទីកន្លែង និងគ្រប់ច្រកល្ហករបស់ពលរដ្ឋវៀតណាម ក្រោមហេតុផលជាភ្ញៀវទេសចរ ចេះតែបន្តកើនឡើងនេះ ជាថ្នូរនឹងការបង់ប្រាក់ក្រៅសេវាមួយចំនួនធំ។
មន្ត្រីអង្គការមិនមែនរដ្ឋាភិបាលមើលឃើញថា ប្រសិនបើអាជ្ញាធរមូលដ្ឋាននៅតែបណ្ដែតបណ្តោយបែបនេះ ថ្ងៃខាងមុខ បញ្ហានេះអាចនឹងពិបាកក្នុងការគ្រប់គ្រង។
សូមស្ដាប់លោក ម៉ម មុនីរតន៍ រាយការណ៍រឿងនេះ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
