ទស្សនៈ​របស់​យុវជន​មួយ​ចំនួន​ចំពោះ​ថ្ងៃ​៧​មករា​របស់​គណបក្ស​ប្រជាជន​កម្ពុជា

ដោយ ប្រាជ្ញ ចេវ
2016-01-07
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ខួប​៧​មករា​លើក​ទី​៣៧ ៦២០
ពាក្យ​ស្លោក និង​អ្នក​ចូលរួម​ពិធី​ខួប​ថ្ងៃ​៧ មករា លើក​ទី​៣៧ នា​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៦។
RFA/Brach Chev

យុវជន​មួយ​ចំនួន​បង្ហាញ​ការ​យល់​ឃើញ​ផ្សេងៗ​គ្នា ចំពោះ​ថ្ងៃ​៧ មករា។ អ្នក​ខ្លះ​ថា​នេះ​ជា​ការ​រំដោះ​ទឹក​ដី​កម្ពុជា រួច​ផុត​ពី​របប​គ្រប់គ្រង​ផ្តាច់​ការ ប៉ុល ពត។ ចំណែក​អ្នក​ខ្លះ​ទៀត​យល់​ថា ៧ មករា ជា​ថ្ងៃ​ដែល​ជនជាតិ​វៀតណាម ចូល​មក​ទឹក​ដី​កម្ពុជា យ៉ាង​សន្ធឹកសន្ធាប់ ហើយ​មក​ទល់​ពេល​នេះ​ក៏​មិន​ទាន់​ចាក​ចេញ​អស់​ដែរ។ អ្នក​វិភាគ​ថា ការ​ដែល​យុវជន​ខ្វែង​គំនិត​គ្នា​រឿង​ប្រវត្តិសាស្ត្រ​បែប​នេះ ព្រោះ​អ្នក​នយោបាយ​ជា​អ្នក​បំភ្លៃ​ថ្ងៃ​ប្រវត្តិសាស្ត្រ​នេះ ដើម្បី​កេង​ចំណេញ។

ការ​បង្ហាញ​ទស្សនៈ​ផ្សេង​គ្នា​របស់​យុវជន​ចំពោះ​ថ្ងៃ​៧ មករា នៅ​ពេល​នេះ ខណៈ​ដែល​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ប្រារព្ធ​ទិវា​ជ័យជម្នះ ៧ មករា ហើយ​គណបក្ស​កាន់​អំណាច​ចាស់​វស្សា​មួយ​នេះ បាន​ថ្ងៃ​៧ មករា ជា​សមិទ្ធផល​ផ្តាច់​មុខ​របស់​ខ្លួន។

និស្សិត​ឆ្នាំ​ទី​២ យុវជន ថា ប៊ុនធឿន ដែល​កំពុង​អង្គុយ​ជជែក​គ្នា​មុខ​ទីធ្លា​សួនច្បារ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និយាយ​ថា ថ្ងៃ​៧ មករា ជា​ថ្ងៃ​រំដោះ​ទឹក​ដី​កម្ពុជា ដោយ​មាន​កងទ័ព​វៀតណាម ជួយ ដូច្នេះ កម្ពុជា ត្រូវ​ដឹង​គុណ​វៀតណាម ប៉ុន្តែ​យុវជន​រូប​នេះ​បន្ត​ថា រយៈពេល​ជាង ៣០​ឆ្នាំ​នេះ រដ្ឋាភិបាល​កម្ពុជា ល្មម​សង​គុណ​វៀតណាម គ្រប់គ្រាន់​ហើយ៖ «»។

ថ្ងៃ​៧ មករា ត្រូវ​បាន​ចាត់​ទុក​ជា​ថ្ងៃ​បុណ្យ​ជាតិ​ក្នុង​រយៈពេល ៣៧​ឆ្នាំ គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​២០១៦ នេះ។ គណបក្ស​ប្រជាជន​កម្ពុជា បាន​ហៅ​ថ្ងៃ​នេះ​ជា​ថ្ងៃ​កំណើត​ទី​២ ហើយ​តែង​តែ​ប្រារព្ធ​ខួប​ជា​រៀង​រាល់​ឆ្នាំ។ ប៉ុន្តែ​មតិ​មួយ​ចំនួន​ថា ថ្ងៃ​នេះ ៧ មករា ជា​ថ្ងៃ​ដែល​វៀតណាម គ្រប់គ្រង​កម្ពុជា ដោយ​អះអាង​ថា ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ទើប​ជា​ថ្ងៃ​ដែល​កម្ពុជា មាន​សុខ​សន្តិភាព​ពេញលេញ និង​ជា​ថ្ងៃ​ដែល​វៀតណាម ខ្ជាក់​កម្ពុជា ចេញ​ឲ្យ​មាន​សេរីភាព។

យុវតី ឱប ស្រីលក្ខណ យល់​ថា មុន​នឹង​មាន​ការ​អភិវឌ្ឍ​ដូច​សព្វថ្ងៃ​នេះ ព្រោះ​មាន​ថ្ងៃ​៧ មករា ជា​ថ្ងៃ​រំដោះ​ពី​របប ប៉ុល ពត ប៉ុន្តែ​យុវតី​រូប​នេះ​មិន​បាន​ដឹង​ថា តើ​ថ្ងៃ​៧ មករា អ្នក​ណា​ជា​អ្នក​បង្កើត​ឲ្យ​មាន​នោះ​ទេ៖ «»។

និស្សិត​ផ្នែក​គណិតវិទ្យា​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កញ្ញា វន ស្រីម៉ិច យល់​ថា ទន្ទឹម​នឹង​វៀតណាម ជួយ​រំដោះ​ប្រទេស​កម្ពុជា ពេល​នោះ​ដែរ​ក៏​ជា​ឱកាស​ធ្វើ​ឲ្យ​កងទ័ព​វៀតណាម ចូល​ប្រទេស​កម្ពុជា ដោយ​ស្រប​ច្បាប់។ យុវតី​សង្កេត​ឃើញ​ថា ជនជាតិ​ទាំង​នោះ​កាន់​ការងារ​ល្អ ទាំង​ក្នុង​ជួរ​រដ្ឋាភិបាល និង​វិស័យ​ឯកជន៖ «»។

គណបក្ស​ប្រជាជន​កម្ពុជា តែង​តែ​លើក​ឡើង​ពី​គុណ​សម្បត្តិ​កងទ័ព​វៀតណាម ដែល​វាយ​ផ្ដួល​រំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​ដឹក​នាំ​ដោយ​ក្រុម ប៉ុល ពត។ ក្នុង​សៀវភៅ ហ៊ុន សែន បុរស​ខ្លាំង​របស់​កម្ពុជា បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩ មាន​កងទ័ព​វៀតណាម ប្រមាណ ១​សែន​នាក់​បាន​ចូល​លុក​លុយ​កម្ពុជា។

ស្រដៀង​គ្នា​នឹង​ការ​យល់​ឃើញ​បែប​នេះ យុវជន ខៀវ វណ្ណុប យល់​ថា រដ្ឋាភិបាល​កម្ពុជា គួរ​មាន​វិធានការ​ផ្លូវ​ច្បាប់​ជាក់លាក់​ចំពោះ​ជនជាតិ​វៀតណាម កំពុង​រស់នៅ​កម្ពុជា ដោយ​ខុស​ច្បាប់ និង​ការ​ហូរ​ចូល​តាម​បន្ទាត់​ព្រំដែន៖ «»។

ប្រធាន​អង្គការ​នៃ​វេទិកា​អនាគត លោក អ៊ូ វីរៈ និយាយ​ថា ៧ មករា គឺ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដែល​រំដោះ​កម្ពុជា ចេញ​ពី​របប​ផ្តាច់​ការ​មែន ប៉ុន្តែ​លោក​មិន​សប្បាយ​ចិត្ត​ដែល​វៀតណាម បន្ត​គ្រប់គ្រង​កម្ពុជា។លោក អ៊ូ វីរៈ ថា ទាំង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ សុទ្ធតែ​បាន​កេង​ចំណេញ​លើ​ថ្ងៃ​៧ មករា ដើម្បី​ប្រយោជន៍​គណបក្ស​របស់​ខ្លួន ដោយ​គណបក្ស​កាន់​អំណាច​ថា ទាមទារ​ឲ្យ​ពលរដ្ឋ​ដឹង​គុណ​ខ្លួន​ចំពោះ​ថ្ងៃ​៧ មករា ចំណែក​គណបក្ស​ប្រឆាំង មិន​បាន​ទទួល​ស្គាល់​ថ្ងៃ​៧ មករា៖ «»។

សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ លោក​បណ្ឌិត សំបូរ ម៉ាណ្ណារ៉ា មាន​ប្រសាសន៍​ថា ដើម្បី​ឲ្យ​យុវជន​ដឹង​ច្បាស់​ប្រវត្តិសាស្ត្រ គឺ​ត្រូវ​ប្រឹងប្រែង​សិក្សា។ ចំណែក​ស្ថាប័ន​រដ្ឋ ត្រូវ​មាន​វិធានការ​ច្បាស់លាស់​ក្នុង​ការ​បណ្តុះបណ្តាល។ លោក​បន្ត​ទៀត​ថា ដើម្បី​កុំ​ឲ្យ​យុវជន​វង្វេង​ប្រវត្តិសាស្ត្រ យុវជន​ត្រូវ​ស្គាល់​សង្គម​បាន​ច្រើន ឬ​ចុះ​ទៅ​ដល់​សហគមន៍​ផ្ទាល់​តែ​ម្តង៖ «»។

ប្រធាន​អង្គការ​នៃ​វេទិកា​អនាគត លោក អ៊ូ វីរៈ ថា​ការ​កេង​ចំណេញ​ប្រវត្តិសាស្ត្រ នឹង​ធ្វើ​ឲ្យ​មាន​ការ​លាប​ពណ៌​គ្នា ធ្វើ​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​មាន​ទំនាស់ និង​គ្រោះថ្នាក់​ដល់​ប្រទេស​ជាតិ ហើយ​បន្ត​ទៅ​មនុស្ស​ជំនាន់​ក្រោយ។ លោក​ទាមទារ​ឲ្យ​មាន​ការ​ជជែក​គ្នា​ពី​ព្រឹត្តិការណ៍​ពិត​នៃ​ថ្ងៃ​៧ មករា ជា​ជាង​កា​បំភ្លៃ​ប្រវត្តិសាស្ត្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (10)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Will these people celebrate if the Vietnamese invade Cambodia again?

Jan 08, 2016 06:27 PM

អ្នក​អាន​អនាមិក

ថ្ងៃជោគជ័យក្ទប

Jan 08, 2016 06:34 AM

អ្នក​អាន​អនាមិក

សំខាន់បំផុតធ្វើយ៉ាងណាកុំអោយយួនជ្រៀតជ្រែកចង់យកទឹកដីខ្មែរបាន​ នោះខ្មែរលែងប្រទុស្តសរាយគ្នាហើយ។

Jan 08, 2016 03:28 AM

អ្នក​អាន​អនាមិក

>. បើគ្មានថ្ងៃ 23តុលា 1991 អ្នកនៅក្នុងរូបនេះ ក៏គ្មានមុខ នៅទីនេះដែរ នឹងត្រូវស្លាប់នៅ ផែនការ ក 5 របស់វៀតណាម ជំនួសមកវិញគឺជនជាតិវៀតណាម !

Jan 08, 2016 12:20 AM

អ្នក​អាន​អនាមិក

ថ្ងៃ 7 មករា 1979 ល្អដែរ ពី ហូបបាយរួម មិនឆ្អែត មកហូបបាយ រៀងៗខ្លួន រួចបញ្ជូនអោយទៅស្លាប់ និងរបួសពិការ នៅ ក 5 ជាបន្តបន្ទាប់ , កុំបានថ្ងៃ 23 តុលា​ 1991 អង្គការសហប្រជាជាតិ ជួយ កុំអី ស្លាប់អស់ អាដែល !

Jan 07, 2016 11:02 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល