កម្ពុជា​នឹង​មាន​ពលរដ្ឋ​១៨​លាន​នាក់​នៅ​ឆ្នាំ​២០២៥

ចំនួន​ប្រជា​ពលរដ្ឋ​ខ្មែរ​នឹង​កើន​ឡើង​ដល់​ទៅ ១៨​លាន​នាក់​នៅ​ឆ្នាំ​២០២៥។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​អបអរ​ខួប​លើក​ទី​២០ នៃ​ទិវា​«ប្រជាជន​ពិភព​លោក» ថ្ងៃ​ទី​១១ កក្កដា ក៏​បាន​លើក​ឡើង​អំពី​វិបត្តិ​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​ពិភព​លោក ដែល​តែង​តែ​មាន​ផល​ប៉ះ​ពាល់​ជាង​គេ​មក​លើ​ស្រី្ត ជា​ពិសេស​ស្រ្តី​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍។

សេចក្តី​ថ្លែង​ការណ៍ បាន​អំពាវនាវ​ឲ្យ​ក្រសួង​ស្ថាប័ន​រដ្ឋាភិបាល​ពាក់ព័ន្ធ​នានា ពួត​ដៃ​គ្នា​ជួយ​ដោះ​ស្រាយ​រាល់​បញ្ហា​ដែល​ស្រ្តី​ខ្មែរ​បាន​និង​កំពុង​ជួប​ប្រទះ ក្នុង​នោះ​រួម​មាន​វិស័យ​អប់រំ សុខភាព​បន្ត​ពូជ ការ​អភិវឌ្ឍ​ធនធាន​មនុស្ស និង​ការ​កាត់​បន្ថយ​អត្រា​រមណ​ភាព​នៃ​មាតា​និង​ទារក៕