វេទិកា​សាធារណៈ​មួយ​នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​ក្រុង​ប៉ៃលិន

2008-10-02

វេទិកា​សាធារណៈ​មួយ​នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​ក្រុង​ប៉ៃលិន​ក្នុង​ខែ​តុលា​នេះ។

នៅ​ក្នុង​លិខិត​ប្រកាស​ព័ត៌មាន​ចេញ​ដោយ​កញ្ញា សេង ធារី នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​អភិវឌ្ឈន៍​សង្គម ដែល​វិទ្យុ​អាស៊ីសេរី​ទទួល​បាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ឲ្យ​ដឹង​ថា មជ្ឈមណ្ឌល​នឹង​រៀបចំ​វេទិកា​សាធារណៈ​ដែល​មាន​ប្រធានបទ​ស្តីអំពី​យុត្តិធម៌​និង​ការបង្រួប​បង្រួម​ជាតិ។

វេទិកា​សាធារណៈ​នេះ​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០០៨​នេះ នៅ​ឯ​សណ្ឋាគារ​ហង្សមាស ប៉ៃលិន នៅ​ក្រុង​ប៉ៃលិន ចាប់​ពី​ម៉ោង​៧​កន្លះ​ព្រឹក​ដល់​ម៉ោង​៤​រសៀល។

លិខិត​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នក​ដែល​នឹង​ចូលរួម​ក្នុង​វេទិកា​សាធារណៈ​នោះ​អាច​នឹង​មាន​ចំនួន​ដល់​១៥០​នាក់ រួម​មាន​ប្រជាពលរដ្ឋ​មក​ពី​ខណ្ឌ​ទាំង​២​នៅ​ក្រុង​ប៉ៃលិន មន្ត្រី​អាជ្ញាធរ​ខណ្ឌ សង្កាត់ និង​ក្រុង ព្រះសង្ឃ គ្រូ​បង្រៀន និង​សិស្ស អ្នក​តំណាង​រាស្ត្រ អ្នក​តំណាង​អង្គការ​សង្គម​ស៊ីវិល ស្ថានទូត និង​មន្ត្រី​មក​ពី​ក្រសួង​មន្ទីរ​ដែល​ពាក់ព័ន្ធ​គ្រោង​នឹង​ចូលរួម។

វេទិកា​សាធារណៈ​នោះ​នឹង​មាន​កិច្ច​ពិភាក្សា​ប្តូរ​យោបល់​ដោយ​ផ្តោត​អំពី​សាលាក្តី​ខ្មែរ​ក្រហម ផល​ដែល​ពលរដ្ឋ​នឹង​បាន​ទទួល​ពី​សាលាក្តី​នោះ ប្រវត្តិ​ខ្មែរ​ក្រហម និង​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ដែល​បន្សល់​មក​ពី​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម៕

អត្ថបទ​ដែល​ទាក់ទង

ពលរដ្ឋ​នៅ​កំពត​រង​ផល​ប៉ះពាល់​ពី​សកម្មភាព​បំបែក​ថ្ម​ភ្នំ​របស់​ក្រុមហ៊ុន​ចិន

ជម្លោះ​រវាង​គ្រូ​​និង​មន្ត្រី​មួយ​រូប​នៅ​ក្រុង​ព្រះសីហនុ​ត្រូវ​បាន​ដោះស្រាយ

មន្ត្រី​សូរិយោដី​បដិសេធ​ជុំវិញ​ការចោទ​ថា​ជំរិត​ទារ​ប្រាក់​ពី​ពលរដ្ឋ

អាជ្ញាធរ​ជាយ​ក្រុង​ភ្នំពេញ​រៀបចំ​សាងសង់​ផ្លូវ​ដែល​ខូច​ដោយ​ទឹក​លិច

មន្ទីរ​ទេសចរណ៍​ខែត្រ​បន្ទាយមានជ័យ​គ្រោង​បើក​វគ្គ​បណ្ដុះ​បណ្ដាល​ដល់​អ្នក​រត់​តាក់ស៊ី

អាជ្ញាធរ​ខែត្រ​រតនគិរី​ចុះ​បង្ក្រាប​ទីតាំង​រកស៊ី​ឈើ​ប្រណីត

សេចក្តី​ប្រកាស​សន្និសីទ​ថ្នាក់​រដ្ឋមន្រ្តី​នៃ​បណ្តា​ប្រទេស​ដែល​មាន​ការអភិវឌ្ឍ​តិច

អាជ្ញាធរ​និង​អង្គការ​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការត្រួត​ពិនិត្យ​គ្រឿង​ញៀន

មន្ត្រី​តម្រួត​ព្រំដែន​នៅ​រតនគិរី​ត្រូវ​គេ​កាត់​ឈ្មោះ​ព្រោះ​តវ៉ា​រឿង​ប្រាក់ខែ?

អង្គការ​ផ្នែក​កសិកម្ម​អាស៊ាន​និង​តំណាង​កសិករ​ខ្មែរ​ជួប​ប្រជុំ​គ្នា