នៅក្នុងសន្និសីទកាសែតមួយនាថ្ងៃទី ១២ ឧសភា ២០០៨ លោកប្រធានគណបក្សសមរង្ស៊ី ក៏បានបង្ហាញពីសៀវភៅដែលលោកបាននិពន្ធស្តីពីជំហរតស៊ូរបស់លោក ធ្វើយ៉ាងណាឲ្យកម្ពុជាអាចចៀសផុតពីការបំផ្លិចបំផ្លាញជិះជាន់ ធ្វើឲ្យប្រទេសជាតិលិចលង់ ហីនហោច ដែលលោកបានចោទថា ជាអំពើប្រព្រឹត្តរបស់គណបក្សប្រជាជនកម្ពុជានោះ ។
លោកសម រង្ស៊ី បានពណ៌នាអំពីសៀវភៅដែលលោកសរសេរជាភាសាបារាំងបោះពុម្ពនៅអឺរ៉ុប ឈ្មោះ«ឫសដុះក្នុងថ្ម» ហើយដែលនឹងមានបកប្រែជាភាសាខ្មែរជូនមិត្តអ្នកអានក្នុងពេលឆាប់ៗ។ លោកក៏បានបរិយាយថា ស្រុកខ្មែរសព្វថ្ងៃបាននិងកំពុងត្រូវគេពុះច្រៀកលក់ឲ្យបរទេស ។
លោក សម រង្ស៊ី មានប្រសាសន៍ដូច្នេះថា ៖ «ប្រទេសកម្ពុជាឥឡូវនេះ កំពុងត្រូវគេពុះច្រៀកចែកលក់ ។ ខ្ញុំទៅខេត្តបានឃើញ តំបន់នេះ ដីនេះ ព្រៃឈើ ខាងនេះ បឹងបួខាងនេះ ដែនទន្លេខាងនេះ តំបន់នេសាទខាងនេះ រ៉ែខាងនោះ លក់ ។ មានក្រុមហ៊ុនចិន ក្រុមហ៊ុនកូរ៉េ ក្រុមហ៊ុនជប៉ុន ឥឡូវហ្នឹងក្រុមហ៊ុនយួនមកទិញដីពេញនៅស្រុកខ្មែរ មិនមែននៅតែជាយដែនទេ ក្រុមហ៊ុនយួន ពួកយួន ឥឡូវនេះឡើងមកទិញដីលើគោក មាត់បឹងទន្លេសាប ខ្ញុំមកពីខេត្តពោធិ៍សាត់ប៉ុន្មានថ្ងៃមុន ។ ឥឡូវក្រុមហ៊ុនយួន មកទិញព្រៃឈើ...» ៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
ហោ ណាំហុង ដាក់ពាក្យបណ្ដឹងប្ដឹងប្រធានបក្សសមរង្ស៊ីទៅតុលាការបារាំង
សមាជិកបក្សហ៊្វុនស៊ិនប៉ិច១០០នាក់នៅកំពង់ឆ្នាំងចុះចូលជាមួយបក្សសិទ្ធិមនុស្ស
មេឃុំបក្សប្រជាជននៅពោធិ៍សាត់រងការចោទថាមិនឲ្យបក្សសមរង្ស៊ីប្រជុំ
អគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាធ្វើដំណើរទៅក្រុងប៉ៃលិន
ហ៊ុន សែន នឹងចុះចេញពីតំណែងដោយសន្តិវិធីបើបក្សប្រជាជនចាញ់
ឯកអគ្គរដ្ឋទូតស.រ.អា.ចង់ឃើញសម្ដេចក្រុមព្រះយាងត្រឡប់មកវិញ
សួន សេរីរដ្ឋា ឆ្លើយតបនឹងការចោទរបស់រដ្ឋាភិបាលទៅលើបក្សប្រឆាំង
ការប៉ុនប៉ងដកអភ័យឯកសិទ្ធិប្រធានបក្សប្រឆាំងត្រូវបានផ្អាក
ជនភៀសខ្លួនខ្មែរនៅថៃភ័យខ្លាចក្រោយការព្រមានរបស់នាយករដ្ឋមន្ត្រី
មន្ត្រីទូតអាមេរិកនិងសិទ្ធិមនុស្សបារម្ភអំពីការប៉ុនប៉ងដកអភ័យឯកសិទ្ធិសមរង្ស៊ី