លោកសម រង្ស៊ី បានពណ៌នាអំពីសៀវភៅដែលលោកសរសេរជាភាសាបារាំងបោះពុម្ពនៅអឺរ៉ុប ឈ្មោះ«ឫសដុះក្នុងថ្ម» ហើយដែលនឹងមានបកប្រែជាភាសាខ្មែរជូនមិត្តអ្នកអានក្នុងពេលឆាប់ៗ។ លោកក៏បានបរិយាយថា ស្រុកខ្មែរសព្វថ្ងៃបាននិងកំពុងត្រូវគេពុះច្រៀកលក់ឲ្យបរទេស ។
លោក សម រង្ស៊ី មានប្រសាសន៍ដូច្នេះថា ៖ «ប្រទេសកម្ពុជាឥឡូវនេះ កំពុងត្រូវគេពុះច្រៀកចែកលក់ ។ ខ្ញុំទៅខេត្តបានឃើញ តំបន់នេះ ដីនេះ ព្រៃឈើ ខាងនេះ បឹងបួខាងនេះ ដែនទន្លេខាងនេះ តំបន់នេសាទខាងនេះ រ៉ែខាងនោះ លក់ ។ មានក្រុមហ៊ុនចិន ក្រុមហ៊ុនកូរ៉េ ក្រុមហ៊ុនជប៉ុន ឥឡូវហ្នឹងក្រុមហ៊ុនយួនមកទិញដីពេញនៅស្រុកខ្មែរ មិនមែននៅតែជាយដែនទេ ក្រុមហ៊ុនយួន ពួកយួន ឥឡូវនេះឡើងមកទិញដីលើគោក មាត់បឹងទន្លេសាប ខ្ញុំមកពីខេត្តពោធិ៍សាត់ប៉ុន្មានថ្ងៃមុន ។ ឥឡូវក្រុមហ៊ុនយួន មកទិញព្រៃឈើ...» ៕
