មន្រ្តីភូមិនិយាយថា ផ្ទាំងបន្ទះឈើខ្លះៗទំហំ៦ម៉ែត្រគុណនឹង២០ម៉ែត្រ ផ្នែកខ្លះនៃដំបូលសំណង់ដែលសង់កាលពីឆ្នាំ១៩៧៦ ក៏ជ្រុះអស់ខ្លះហើយ។
លោក វី ឆ្លូន ប្រធានភូមិស្វាយ ខេត្តបន្ទាយមានជ័យ មានប្រសាសន៍ពីថ្ងៃពុធថា សហគមន៍៣៥០គ្រួសារបានសម្រេចស្រាក់លុយគ្នាសម្រាប់ចំណាយលើការជួសជុលអគាររោងបាយនេះ ដើម្បីទុកឲ្យអ្នកជំនាន់ក្រោយឃើញថា តើកាលជំនាន់ខ្មែរក្រហមប្រជាជនហូបបាយយ៉ាងម៉េច?
លោកមេភូមិបន្តថា ការរៃលុយតាមសទ្ធាជ្រះថ្លានោះនឹងចាប់ផ្តើមធ្វើបន្ទាប់ពីច្រូតកាត់ប្រមូលផលស្រូវរួចក្នុងខែកុម្ភៈ៕
