ក្រៅពីនេះ តុលាការទាំងនោះបានស៊ើបសួរជនសង្ស័យ និងស៊ើបអង្កេតចំនួន ១៩០ករណី ស្មើនឹង ២៤៧នាក់នៃជនសង្ស័យ។
អ្នកស្រី ជូ ប៊ុនអេង បានមានប្រសាសន៍នៅក្នុងសន្និបាតបូកសរុបប្រចាំឆ្នាំ២០១១ នៅក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១២ ថា ក្រសួងការបរទេសបានជួយដោះស្រាយបញ្ហាពលករចំណាកស្រុកមកប្រទេសកម្ពុជាវិញបានជាច្រើនរយនាក់។
អ្នកស្រី ជូ ប៊ុនអេង៖ «ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសហការជាមួយអង្គការ អាយអូអឹម (IOM) ជួយសង្គ្រោះពលរដ្ឋខ្មែរចំនួន ៥៨៥នាក់ ដែលសង្ស័យថា ពាក់ព័ន្ធនឹងករណីរងគ្រោះដោយជួញដូរ និងបទល្មើសដោយបទល្មើសផ្សេងៗទៀតនៅក្រៅប្រទេស។ នោះមានមកពីប្រទេសឥណ្ឌូនេស៊ី (Indonesia) ម៉ាឡេស៊ី (Malaysia) សិង្ហបុរី (Singapore) ថៃ (Thailand) វៀតណាម (Vietnam) ទីម័រខាងកើត (East Timor) កោះតៃវ៉ាន់ (Taiwan) ចិន (China) ហូឡង់ដ៍ (Netherlands) អារ៉ាប៊ីសាអ៊ូឌីត (Saudi Arabia) និងប្រទេសម៉ូរីស (Mauritius)»។
នៅឆ្នាំ២០១១ កន្លងទៅនេះដែរ ពលករខ្មែរជាច្រើនពាន់នាក់ត្រូវបានបញ្ជូនមកប្រទេសកម្ពុជាវិញ ពីប្រទេសថៃ និងវៀតណាម គឺមានចំនួនសរុប ១១៥.៧៩១នាក់ ប្រៀបធៀបឆ្នាំ២០១០ កន្លងទៅ គឺមានចំនួន ១២៧.០៥៣នាក់៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
