គេបួងសួងសូមឲ្យព្រះអង្គ ជួយធ្វើឲ្យមេដឹកនាំស្តាប់ពួកគេផងថា ច្បាប់សព្វថ្ងៃនេះ មិនការពារគេទេ ហើយថា គ្រួសាររបស់គេពឹងផ្អែកលើមុខរបរនេះដើម្បីរស់ ។
ដើមខែមិថុនានេះ ប៉ូលិសបានប្រមូលស្រ្តីពេស្យាប្រមាណ ២០០នាក់ ។ ស្រ្តីទាំងនោះ ចោទថា មានពេលខ្លះ ប៉ូលិសបានរំលោភបំពានលើខ្លួនប្រាណពួកគេទាំងផ្លូវភេទទៀតផង ។
ច្បាប់បច្ចុប្បន្ននេះ មិនបានចែងច្បាស់ថា អាជីវកម្មពេស្យាកម្ម ជាអំពើខុសច្បាប់នោះទេ ។
អ្នករកស៊ីផ្លូវភេទខ្លះ ជាមនុស្សមានប្តី មានប្រពន្ធ និងមានកូន ប៉ុន្តែ គ្រួសាររបស់គេរស់នឹងការរកលុយរបៀបនោះ ៕
