មកទល់​នឹង​ថ្ងៃ ៨ ឧសភា មាន​គណបក្ស​៦​ហើយ​ដែល​បាន​ចុះឈ្មោះ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ឬ គ.ជ.ប. បាន​ឲ្យ​ដឹង​ថា រហូត​មក​ទល់​នឹង​ថ្ងៃទី ៨ ខែ​ឧសភា ឆ្នាំ​២០០៨​នេះ មាន​គណបក្ស​នយោបាយ ៦​ហើយ ដែល​បាន​ដាក់​ពាក្យ​ចុះឈ្មោះ​ជា​ផ្លូវការ ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការបោះឆ្នោត​ជាតិ នាខែ​កក្កដា​ខាងមុខ​នេះ ។

គណបក្ស​ថ្មី​ពីរ ដែល​ទើប​ដាក់ពាក្យ​ចុងក្រោយ​គេ​នោះ គឺ​គណបក្ស​សិទ្ធិមនុស្ស​និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ។

ចំណែក​គណបក្ស​សមរង្ស៊ី នៅ​មិនទាន់​ឃើញ​ទៅ​ចុះ​ឈ្មោះ នៅ​ឡើយ​ទេ ៕