ស្ថានទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌូនេស៊ី (Indonesia) ជួយសង្គ្រោះពលរដ្ឋខ្មែរចំនួន ២០នាក់ ដែលចាញ់បោកមេខ្យល់បោកយកទៅអោយធ្វើការខុសច្បាប់នៅលើទូកនេសាទថៃ។
សេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា ស្ថានទូតកម្ពុជា បានសហការជាមួយអង្គការទេសន្តរប្រវេសន៍អន្តរជាតិ នៅទីក្រុងហ្សាកាតា (Jakarta) ប្រទេសឥណ្ឌូនេស៊ី ជួយពលករខ្មែរពីទូកនេសាទថៃ ដែលចូលទៅចតនៅកំពង់ផែប្រទេសឥណ្ឌូនេស៊ី។ ពួកគេទាំង ២០នាក់នោះ មានអាយុចាប់ពី ១៩ ដល់ ៣៤ឆ្នាំ មានស្រុកកំណើតនៅខេត្តសៀមរាប បន្ទាយមានជ័យ ព្រៃវែង កំពង់ចាម កំពង់ធំ និងខេត្តក្រចេះ។
សេចក្ដីជូនដំណឹងដដែលអោយដឹងថា ពលរដ្ឋរងគ្រោះទាំងនោះនឹងត្រឡប់មកកម្ពុជា វិញនាដើមខែវិច្ឆិកា នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
