ពលរដ្ឋរស់នៅឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ពីរនាក់ បានស្លាប់ភ្លាមៗ ក្រោយពេលចុះស្តាអណ្តូងទឹក កាលពីល្ងាចថ្ងៃទី២៤ ខែកុម្ភៈ។ បុរសទាំងពីរនាក់នោះ ម្នាក់ ឈ្មោះ សុខ ឆន អាយុ ជាង ៥០ឆ្នាំ និងម្នាក់ទៀត ឈ្មោះ សាន គឹមសេង អាយុជាង ២០ឆ្នាំ។
ទាក់ទងហេតុការណ៍គ្រោះថ្នាក់នេះ សារព័ត៌មានក្នុងស្រុកជាច្រើនបានចុះផ្សាយថា បុរសទាំងពីរនាក់ ជាអ្នកជិតខាងនឹងគ្នា ដោយឃើញម្នាក់ចុះស្តារអណ្ដូងទឹក ស្ទើរតែអស់ខ្យល់ បុរសម្នាក់ទៀតក៏ចុះទៅជួយ តែចុងក្រោយគឺស្លាប់ទាំងពីរនាក់ ដោយសារចុះដល់ចំណុចមួយដែលមិនមានខ្យល់អុកស៊ីហ្សែន (Oxygen) សម្រាប់ដកដង្ហើម។
សាកសពពលរដ្ឋទាំងពីរនោះ ក៏ត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
