សមត្ថកិច្ចថៃ ឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ១៦នាក់ ក្នុងនោះមានពលរដ្ឋខ្មែរចំនួន ៣នាក់ផងដែរ បានស្លាប់បាត់បង់ជីវិតដោយសារការបាក់សំណង់អគារមួយសង្កត់លើ។
កាលពីថ្ងៃពុធ ទី១៣ សីហា ក្រុមប៉ូលិសបានចេញដីកាតាមចាប់ខ្លួនមនុស្សជាច្រើននាក់ដែលនៅពីក្រោយគម្រោងសាងសង់អគារនោះ។ សំណង់អគារក្នុងខេត្តផាធុម ថានី (Pathum Thani) ជិតទីក្រុងបាងកក នោះ បានបាក់ធ្លាក់កាលពីថ្ងៃច័ន្ទ ទី១១ សីហា។
ទីភ្នាក់ងារព័ត៌មានបារាំង អា.អេហ្វ.ប៉េ (AFP) បានដកស្រង់សម្ដីមេបញ្ជាការរងប៉ូលិសស្រុក លោក គ្រីតសាដាផន ផានផ្រុង (Kritsadaporn Panprong) ចុះផ្សាយថា ក្នុងចំណោមមនុស្សចំនួន ១៦នាក់ដែលបានបាត់បង់ជីវិតនោះ ក៏មានកុមារតូចៗខ្លះដែលទៅតាមម្ដាយឪពុកនៅពេលធ្វើការងារសំណង់នៅទីនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
