មេបញ្ជាការកងវរសេនាតូចការពារព្រំដែន ៨៩១ លោក ហាំ វណ្ណៈ ថ្លែងថា ព្រះសង្ឃទាំង ៤អង្គនោះ ក្រោយពីការឃាត់ខ្លួនយកទៅសួរនាំរួចមក រកឃើញថា ព្រះអង្គគ្រប់អង្គសុទ្ធតែមានលិខិតឆ្លងដែន។ ក្រោយពីការសួរនាំ សមត្ថកិច្ចកងវរសេនាតូចការពារព្រំដែន ៨៩១ បានប្រាប់សង្ឃទាំង ៤អង្គនោះឲ្យទៅឆ្លងដែនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតវិញ។
ព្រះសង្ឃទាំង ៤អង្គនោះ ទី១ មានព្រះនាម បាន វន មានព្រះជន្ម ២១ព្រះវស្សា ទី២ ព្រះនាម សៅ សុវណ្ណា ព្រះជន្ម ២៧ព្រះវស្សា សង្ឃទាំងពីរអង្គគង់នៅវត្តគិរីសារវន្ត ខេត្តកំពត ទី៣ ព្រះនាម ស៊ុំ ទូច ព្រះជន្ម ២៣ព្រះវស្សា គង់នៅវត្តដួនបុណ្យ ស្រុកកំពង់ត្រាច ខេត្តកំពត និងទី៤ ព្រះនាម សន សុវណ្ណ ព្រះជន្ម ៤០ព្រះវស្សា គង់នៅវត្តព្រះពោធិវង្សី ខេត្តព្រៃវែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
