នៅរសៀលថ្ងៃទី១១ ឧសភា នេះ ពលករខ្មែររងគ្រោះចំនួន ៥៩នាក់ នៅប្រទេសឥណ្ឌូនេស៊ី បានត្រឡប់មកដល់កម្ពុជាវិញហើយ ប៉ុន្តែពួកគេទាំងនោះពុំត្រូវបានអនុញ្ញាតឲ្យជួបផ្ដល់បទសម្ភាសន៍ជាមួយអ្នកកាសែតឡើយ។
អ្នកទាំង ៥៩នាក់នោះ ត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ី ជួយសង្គ្រោះពីលើទូកនេសាទថៃ ដែលឆ្លងចូលប្រទេសឥណ្ឌូនេស៊ី ដោយខុសច្បាប់ ហើយត្រូវបានស្ថានទូតកម្ពុជា ប្រចាំនៅឥណ្ឌូនេស៊ី និងម៉ាឡេស៊ី សហការជាមួយអង្គការទេសន្តរប្រវេសក៍អន្តរជាតិ (IOM) បញ្ជូនមកកម្ពុជា។
ប៉ុន្តែពេលពួកគាត់ត្រឡប់មកដល់កម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បែរជាត្រូវបានសមត្ថកិច្ចពង្វាងពួកគាត់ មិនឲ្យជួបនឹងអ្នកកាសែតទៅវិញ។
សូមស្ដាប់សេចក្ដីរាយការណ៍ផ្ទាល់របស់លោក ថា កិត្យា អំពីរឿងនេះ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
