អាជ្ញាធរ​ថៃ​ចាប់​ខ្មែរ​៧​នាក់​សង្ស័យ​កាប់​ឈើ​ខុស​ច្បាប់

ជនជាតិ​ខ្មែរ ៧​នាក់ ត្រូវ​បាន​អាជ្ញាធរ​ថៃ ចាប់​ខ្លួន​នៅ​តំបន់​ព្រៃ​ការពារ​ថៃ ក្នុង​ខេត្ត​ស៊ីសាកេត ចម្ងាយ​ប្រហែល ៧​គីឡូម៉ែត្រ​ពី​ព្រំដែន​ខ្មែរ-​ថៃ កាល​ពី​ថ្ងៃ​ពុធ ទី​១១ ធ្នូ ឆ្នាំ​២០១៣ ដោយ​សង្ស័យ​ថា ចូល​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ទឹក​ដី​ថៃ។

កាសែត​ថៃ បាងកក ប៉ុស្តិ៍ (Bangkok Post) ចុះ​ថ្ងៃ​ទី​១២ ធ្នូ សរសេរ​ថា ឆ្មាំ​ការពារ​ឧទ្យាន​ជាតិ​ថៃ ឈ្មោះ ហ៊ូយ សាលា (Huai Sala) ពេល​ដើរ​ល្បាត​ព្រៃ បាន​ប្រទះ​ឃើញ​ខ្មែរ​ជា​ច្រើន​នាក់ មាន​ទាំង​រណារ ខ្លះ​កាន់​ពូថៅ កំពុង​កាប់​ឈើ​មាន​តម្លៃ​រួច​ក៏​ដេញ​ចាប់​បាន ៧​នាក់ ក្រៅ​ពី​នេះ​បាន​រត់​រួច​ខ្លួន។

កាសែត​ថៃ ដដែល​សរសេរ​ថា ឈើ​ដែល​អារ​ហើយ​មាន​តម្លៃ​ប្រហែល ១.៥លាន​បាត ស្មើ​នឹង​ប្រហែល ១​សែន ៥​ពាន់​ដុល្លារ ដែល​បម្រុង​ជញ្ជូន​យក​ទៅ​លក់​នៅ​ស្រុក​ខ្មែរ ត្រូវ​ថៃ​​រឹប​អូស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។