ស្ថានទូត​ខ្មែរ​នៅ​ម៉ាឡេស៊ី​ជួយ​អន្តរាគមន៍​ដោះលែង​ពលរដ្ឋ​ខ្មែរ​៧​នាក់​មក​ស្រុក​វិញ

លោក កុយ គួង អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ កញ្ញា ថា ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​ជួយ​អន្តរាគមន៍​ដោះលែង​ពលរដ្ឋ​ខ្មែរ​ចំនួន ៧​នាក់ ដែល​មាន​ទោស​ពី​បទ​ចូល​ធ្វើ​ការងារ​ដោយ​ខុស​ច្បាប់​នៅ​ប្រទេស​ម៉ាឡេស៊ី។

ពលរដ្ឋ​ខ្មែរ​ទាំង ៧​នាក់​នោះ មាន​បុរស ៣​នាក់ និង​ស្រី ៤​នាក់ ហើយ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង បន្ទាយមានជ័យ កំពង់ស្ពឺ សៀមរាប និង​ខេត្ត​ក្រចេះ។

ក្នុង​ការ​ជួយ​សង្គ្រោះ​នោះ ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ស្ថានទូត​កម្ពុជា បាន​សហការ​ជាមួយ​អង្គការ​ទេសន្តរប្រវេសក៍​អន្តរជាតិ (IOM) ដើម្បី​ឲ្យ​ជួយ​ឲ្យ​មនុស្ស​ទាំង ៧​នាក់​នោះ​ធ្វើ​មាតុភូមិនិវត្តន៍​មក​ដល់​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​១០ កញ្ញា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។