ផ្ទះ​ពលរដ្ឋ​៨​ខ្នង​ជាប់​ស្ទឹង​ព្រែកត្នោត​ក្រុង​តាខ្មៅ​ស្រុត​ដី​ធ្លាក់​ចូល​ស្ទឹង

ផ្ទះរបស់​​ពលរដ្ឋចំនួន​​៨​ខ្នង​នៅ​ជាប់​ស្ទឹង​ព្រែកត្នោត ក្រុង​តាខ្មៅ ធ្លាក់​ចូល​ស្ទឹង នា​ព្រឹក​​ព្រលឹម​ម៉ោង​៤ កន្លះ ថ្ងៃ​ទី​២៤ វិច្ឆិកា ដោយ​សារ​ការ​ស្រុត​ដី។

អធិការ​នគរបាល​ក្រុង​តាខ្មៅ លោក ស៊ឹម ប៊ុតបណ្ឌិត ឲ្យ​អាស៊ីសេរី​ដឹង​តាម​បណ្ដាញ​សង្គម​វ័តអាប់ (WhatsApp) ថា ផ្ទះ​ពលរដ្ឋ​ទាំង​៨​ខ្នង​ដែល​​ស្រុត​ធ្លាក់​ចូល​ព្រែក​នេះ ស្ថិត​នៅ​ក្នុង​ភូមិ​ព្រែកតាពៅ សង្កាត់​ដើមមៀន ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។

លោក ស៊ឹម ប៊ុតបណ្ឌិត បញ្ជាក់​ថា ហេតុការណ៍​នេះ ពុំ​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស និង​បាត់បង់ ឬ​ខូចខាត​សម្ភារៈ​ផ្សេង​ទៀត​របស់​ពលរដ្ឋ​ឡើយ។

អធិការ​រូប​នេះ​ឲ្យ​ដឹង​ថា អាជ្ញាធរ​កំពុង​ពិចារណាថា តើ​គួរបន្តអោយពលរដ្ឋ​រស់នៅទីនោះបន្ដទៀត​ឬ​យ៉ាងណា? ប៉ុន្តែ​អ្វី​ដែល​លោក​បង្ហាញ​ក្ដី​បារម្ភ​នោះ​គឺ គ្មាន​ដី​ណា​សម្រាប់​ពួកគេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។