ACU ថា​មាន​មន្ត្រី​ជិត​១​ម៉ឺន​៥​ពាន់​នាក់​ទៅ​ប្រកាស​ទ្រព្យ​សម្បត្តិ​និង​បំណុល

ដោយ ខែ សុណង
2017.01.21
អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ៨៥៥ ៣-ធ្នូ-២០១៣៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។
Photo: RFA

នាយកដ្ឋាន​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ចេញ​សេចក្ដី​ប្រកាស​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២០ មករា មាន​មន្ត្រី​មក​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​ជិត ១​ម៉ឺន ៥​ពាន់​នាក់ (១៤.៦៧១​នាក់)

លិខិត​ពី​ប្រធាន​នាយកដ្ឋាន​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល លោក ចេង ប៊ុនឃៀង ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី​៤ នៃ​ដំណើរ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល ដែល​ចាប់​ផ្ដើម​រយៈពេល ៣១​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៣១ មករា។ នាយកដ្ឋាន​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល ក្នុង​រយៈពេល​មួយ​ខែ​នេះ ទទួល​ឯកសារ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល ៧​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ដោយ​មិន​ឈប់​សម្រាក​ថ្ងៃ​សៅរ៍ អាទិត្យ ឬ​ថ្ងៃ​បុណ្យ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។