អាជ្ញាធរខេត្តបន្ទាយមានជ័យ ប្រារព្ធពិធីបុណ្យស្រូវចំនួន ៣យប់ ៣ថ្ងៃ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ នៅភូមិទឹកជោរ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
អភិបាលរងខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី មានប្រសាសន៍នៅថ្ងៃទី៣ មករា ថា ពិធីបុណ្យស្រូវនេះជាកម្មវិធីថ្នាក់ជាតិ ដោយមានការដាក់តាំងពិព័រណ៍ធ្វើជារូបភាពផ្សេងៗឲ្យប្រជាពលរដ្ឋបានចូលទស្សនា ក្នុងគោលបំណងដើម្បីបង្ហាញឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរ យល់ដឹងអំពីអត្ថប្រយោជន៍របស់ស្រូវ និងចំបើង៖ «យើងយកចំបើងរៀបធ្វើជាសួនដូចផ្ទះចំបើង និងរូបភាពមនុស្សស្ទូងស្រូវ ជាដើម។ ដោយឡែកនៅពេលយប់ មានការសម្ដែងល្ខោនបាសាក់ចែកជូនប្រជាពលរដ្ឋទស្សនារៀងរាល់រាត្រី»។
លោក អ៊ុំ រាត្រី បញ្ជាក់ថា ពិធីបុណ្យនេះនឹងបើកកម្មវិធីធំនៅថ្ងៃទី៤ មករា ក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
