រដ្ឋាភិបាលកម្ពុជាផ្ដល់អំណោយមនុស្សធម៌ចំនួន១០ម៉ឺនដុល្លារ ជួយប្រទេសមីយ៉ាន់ម៉ា(Myanmar) ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរនាពេលថ្មីៗនេះ។
លិខិតរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី៦ សីហា ឲ្យដឹងថា រដ្ឋាភិបាលកម្ពុជាចូលរួមវិភាគទាននេះ ដើម្បីចូលរួមសម្រាលទុក្ខលំបាកមួយចំនួន របស់ពលរដ្ឋមីយ៉ាន់ម៉ា ដែលរងគ្រោះទាំងអស់។ រដ្ឋាភិបាលកម្ពុជាសង្ឃឹមថា រដ្ឋាភិបាលមីយ៉ាន់ម៉ានឹងខិតខំប្រឹងប្រែងទាន់ពេល ដើម្បីវិលទៅរកភាពប្រសើរឡើងវិញនាពេលឆាប់ៗខាងមុខ។
យោងតាមទីភ្នាក់ងារសារព័ត៌មានអេភី (Associated Press) ចុះផ្សាយកាលពីថ្ងៃទី៥ សីហា ឲ្យដឹងថា គ្រោះទឹកជំនន់ដោយសារភ្លៀងមូសុង និងព្យុះស៊ីក្លូនយ៉ាងខ្លាំងជាងមួយខែនេះ បានបណ្ដាលឲ្យប្រជាជន៦៩នាក់ស្លាក់ និង២៦ម៉ឺននាក់រងផលប៉ះពាល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
