ប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេសទាំង១០ ដែលទទួលបានចំណាត់ថ្នាក់ទាបជាងគេបំផុតក្នុងចំណោម ១១៨ប្រទេស ផ្នែកសមត្ថភាពប្រកួតប្រជែងខាងវិជ្ជាជីវៈ និងជំនាញបច្ចេកទេសក្នុងវិស័យការងារក្នុងឆ្នាំ២០១៧។
របាយការណ៍វាយតម្លៃនៃភាពប្រកួតប្រជែងផ្នែកទេពកោសល្យរបស់ពិភពលោក ឆ្នាំ២០១៧ បង្ហាញថា ប្រទេសដែលធ្លាក់បាតតារាងទាំង១០ នោះ គឺសុទ្ធតែជាប្រទេសក្រីក្រ ដូចជា ប៉ាគីស្ថាន (Pakistan) បង់ក្លាដេស (Bangladesh) ហ្ស៊ីមបាវ៉េ (Zimbabwe) និងកម្ពុជា ជាដើម។ ប្រទេសដែលជាប់លេខ១ គឺប្រទេសស្វីស លេខ២ ប្រទេសសិង្ហបុរី។ ចំណែកប្រទេសថៃ ជាប់លេខ៧៣ និងប្រទេសវៀតណាម ជាប់លេខ៨៦។ ការផ្តល់ចំណាត់ថ្នាក់ដូចគ្នានេះដែរ កាលពីឆ្នាំ២០១៦ កម្ពុជា បានជាប់លេខ៩៦ ក្នុងចំណោម ១០៩ប្រទេស។
ចំណាត់ថ្នាក់នេះ ត្រូវបានវាយតម្លៃដោយសាកលវិទ្យាល័យពាណិជ្ជកម្មពិភពលោក អ៊ិនស៊ីដ (INSEAD) ក្នុងរបាយការណ៍សន្ទស្សន៍នៃភាពប្រកួតប្រជែងផ្នែកទេពកោសល្យរបស់ពិភពលោក ឆ្នាំ២០១៧ ដោយផ្ដោតលើទេពកោសល្យ និងបច្ចេកវិទ្យា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
