កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​ប្រទេស​ដែល​ពលរដ្ឋ​គ្មាន​ភាព​រីករាយ

លទ្ធផល​ស្ទង់​មតិ​ថ្មី​មួយ​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ ហ្គាលឡប (Gullup) ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ បង្ហាញ​ថា ប្រទេស​កម្ពុជា មាន​ចំណាត់​ថ្នាក់​លេខ​រៀង​ទី​៩ ក្នុង​ចំណោម ១៣៨​ប្រទេស ដែល​ប្រជាពលរដ្ឋ​គ្មាន​ភាព​រីករាយ​ក្នុង​ថ្ងៃ​កន្លង​មក។

លទ្ធផល​ស្ទង់​មតិ​ធ្វើ​កាល​ពី​ឆ្នាំ​២០១៣ បង្ហាញ​ថា ប្រទេស​អ៊ីរ៉ាក់ ជា​ប្រទេស​ជាប់​លំដាប់​លេខ​១ គ្មាន​ភាព​រីករាយ​ច្រើន​ជាង​គេ បន្ទាប់​មក​ទៀត គឺ​ប្រទេស​អ៊ីរ៉ង់។

ការ​ស្ទង់​មតិ​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ ហ្គាលឡប សិក្សា​ទៅ​លើ​អារម្មណ៍​របស់​ពលរដ្ឋ​ក្នុង ១៣៨​ប្រទេស ដោយ​សាកសួរ​អ្នក​ទាំង​នោះ​អំពី​អារម្មណ៍​របស់​គេ ដែល​មាន​ក្នុង​ចិត្ត កាល​ពី​ថ្ងៃ​ម្សិល ថា​តើ​ពួក​គេ​មាន​អារម្មណ៍​បែប​ណា? សំណួរ​ស្ទង់​មតិ​ទាក់ទង​នឹង​បទពិសោធន៍​របស់​ពលរដ្ឋ ដែល​មាន​ក្នុង​ថ្ងៃ​កន្លង​មក រួម​មាន ថា​តើ​ពួក​គេ​មាន​ក្តី​ព្រួយ​បារម្ភ​ខ្លាំង ការ​ឈឺ​ចាប់​ផ្នែក​រាង​កាយ​ខ្លាំង មាន​កំហឹង​ខ្លាំង និង​បញ្ហា​តានតឹង​ផ្លូវ​ចិត្ត​ខ្លាំង​ឬ​ទេ? ប្រសិន​បើ​ពលរដ្ឋ​ដែល​ត្រូវ​គេ​សាកសួរ​ទាំង​នោះ ឆ្លើយ​ថា កាល​ពី​ថ្ងៃ​ម្សិល​មិញ ពួក​គេ​ពិត​ជា​មាន​បញ្ហា​ទាំង​នោះ​មែន។ ដូច្នេះ លទ្ធផល​នឹង​បង្ហាញ​ថា ពួក​គេ​មាន​បទពិសោធន៍​មិន​ល្អ ក្នុង​ប្រទេស​ទាំង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។