ធនាគារ​ជាតិ​កម្ពុជា​អនុញ្ញាត​ឲ្យ​ទូទាត់​អាជីវកម្ម​ទំនិញ​ដោយ​រូបិយប័ណ្ណ​របស់​ចិន

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​ចិន មួយ​ដែល​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា ឈ្មោះ​ធនាគារ​ពាណិជ្ជ និង​ឧស្សាហកម្ម​នៃ​ប្រទេស​ចិន ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា អាយ.ស៊ី.ប៊ី.ស៊ី (ICBC) កាល​ពី​ថ្ងៃ​ទី​២៥ មីនា បាន​ទទួល​ការ​អនុញ្ញាត​ពី​ធនាគារ​ជាតិ​កម្ពុជា ឲ្យ​ដំណើរ​ប្រតិបត្តិការ​ទូទាត់​អាជីវកម្ម​ទំនិញ​ដោយ​រូបិយប័ណ្ណ យាន់ (Yuan) របស់​ចិន។

ការ​ប្រកាស​ឲ្យ​ដំណើរ​ការ​នេះ នឹង​ជួយ​ជំរុញ​ការ​ធ្វើ​អាជីវកម្ម​រវាង​ប្រទេស​ទាំង​ពីរ​កើន​ឡើង។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ កម្ពុជា ជា​ប្រទេស​ទី​បី​ហើយ​ដែល​អនុញ្ញាត​ឲ្យ​ដំណើរ​ការ​ទូទាត់​ពាណិជ្ជកម្ម​ដោយ​រូបិយប័ណ្ណ​ចិន បន្ទាប់​ពី​ប្រទេស​ឡាវ និង​ប្រទេស​សិង្ហបុរី។

របាយការណ៍​របស់​ធនាគារ​ពាណិជ្ជ និង​ឧស្សាហកម្ម​នៃ​ប្រទេស​ចិន បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា បាន​ប្រើប្រាស់​រូបិយប័ណ្ណ​ចិន នៅ​កម្ពុជា បាន​កើន​ឡើង​គិត​ជា​តម្លៃ​ជា​ប្រាក់​ដុល្លារ​អាមេរិក​ប្រមាណ ៨០០​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០០៩ ដល់​ជាង ៦​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។