លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសនៅថ្ងៃទី១៨ សីហា ថា ផលិតផលសរុបក្នុងស្រុកសម្រាប់មនុស្សម្នាក់ ជី.ឌី.ភី (GDP per capita) ឬប្រាក់ចំណូលពលរដ្ឋខ្មែរម្នាក់ៗប្រចាំឆ្នាំ នឹងកើនឡើងពី ១.០៤៣ដុល្លារក្នុងឆ្នាំ២០១៣ ដល់ ១.១៣០ដុល្លារនៅឆ្នាំ២០១៤។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ៖ «ប្រការទាំងនេះបានធ្វើឲ្យកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទី៥ ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ដែលនឹងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សមុនឆ្នាំ២០១៥ ព្រមទាំងជាប្រទេសស្ថិតចំណាត់ថ្នាក់ទី១ នៅអាស៊ីប៉ាស៊ីហ្វិក ដែលសម្រេចបាននូវក្នុងល្បឿនកែលម្អសូចនាករផ្នែកសង្គមសេដ្ឋកិច្ច»។
ក៏ប៉ុន្តែលោកបញ្ជាក់ថា ទោះជាសេដ្ឋកិច្ចកម្ពុជារីកចម្រើន និងការកាត់បន្ថយភាពក្រីក្របានច្រើនយ៉ាងណាក៏ដោយ ក៏ពលរដ្ឋនៅតែប្រឈមនឹងឧបសគ្គជាច្រើន ដែលបង្កឲ្យមានផលប៉ះពាល់សន្តិសុខស្បៀងរបស់គ្រួសារ ដោយសារផលិតភាព និងការធ្វើឲ្យមានច្រើនមុខផ្សេងគ្នាខាងកសិកម្ម ការប្រើប្រាស់ធនធានជលផលនៅមានកម្រិត រួមទាំងកង្វះការងារ និងឱកាសទទួលប្រាក់ចំណូលខ្ពស់នៅមានកម្រិតទាបនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
