លោក ឱម ចន្ទតារា មន្ត្រីព័ត៌មានរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ឲ្យដឹងថា ចំនួនថវិកាជាតិសម្រាប់ឆ្នាំ២០១៤ ខាងមុខ មានការកើនឡើងប្រមាណ ១៣% បើធៀបជាមួយថវិកាឆ្នាំ២០១៣។ ចំនួនប្រាក់ថវិកានេះ បើគិតជាចំណែកនៅក្នុងផលទុនក្នុងស្រុកសរុប ឬហៅថា ជី.ឌី.ភី (GDP) គឺស្មើជាង ២០% នៃផលទុនក្នុងស្រុកសរុប។
ក្នុងឆ្នាំ២០១៣ ថវិកាចំណាយរបស់ជាតិមានចំនួនជាង ៣.១០០លានដុល្លារ។
បច្ចុប្បន្ននេះ រដ្ឋសភាកម្ពុជា មានគណបក្សតែមួយប៉ុណ្ណោះចូលប្រជុំ គឺគណបក្សប្រជាជនកម្ពុជា។
គណបក្សឈ្នះឆ្នោតទាំង២ គឺគណបក្សប្រជាជនកម្ពុជា បានទទួលអាសនៈចំនួន ៦៨ និងគណបក្សសង្គ្រោះជាតិ បានទទួលអាសនៈចំនួន ៥៥។ ប៉ុន្តែ បើទោះជាមានគណបក្សតែមួយចូលប្រជុំក៏ដោយ ក៏ការអនុម័តថវិកានេះ អាចធ្វើទៅបានដែរ ដោយសារតាមរដ្ឋធម្មនុញ្ញមាត្រា ៩០ ថ្មី បានចែងថា រដ្ឋសភាអនុម័តថវិកាជាតិប្រព្រឹត្តទៅដោយមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិកសភាទាំងមូល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
