លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឲ្យពលរដ្ឋ ជាពិសេសយុវជន ស្វែងយល់ពីបច្ចេកវិទ្យា ហើយប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook)ឲ្យមានប្រយោជន៍ ដោយការចែករំលែកព័ត៌មានចំណេះដឹង និងបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក ចៀសវាងការប្រើប្រាស់បណ្ដាញសង្គមនេះប្រព្រឹត្តអំពើមិនគប្បីក្នុងសង្គម ឬប្រើពាក្យហិង្សាជេរប្រមាថ។
លោកថ្លែងបែបនេះ ក្នុងពិធីប្រគល់រង្វាន់ និងប័ណ្ណសរសើរដល់បេក្ខជនបេក្ខនារីទទួលជ័យលាភី ១០រូប នៃកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី១០ ខែមេសា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
