លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន គ្រោង​​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​ភូមា

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន គ្រោង​នឹង​ចូល​រួម​ កិច្ច​ប្រជុំ​កំពូល​​អាស៊ាន​ដែល​​ធ្វើ​ឡើង​នៅ​ប្រទេស​ភូមា ឬ​មីយ៉ាន់ម៉ា ដែល​ផ្ដោត​លើ​កិច្ចការ​ពង្រឹង​កិច្ចការ​បរទេស​រវាង​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​រវាង​ថ្នាក់​ដឹក​នាំ​អាស៊ាន ដែល​សមាគម​នេះ​គ្រោង​នឹង​បង្កើត​ជា​តំបន់​សេដ្ឋកិច្ច​​តែ​មួយ​នៅ​​ឆ្នាំ​២០១៥ ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី៨ វិច្ឆិកា​បាន​ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​នៅ​ប្រទេស​ភូមា​នោះ មាន​រយៈ​ពេល​ពីរ​ថ្ងៃ គឺ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១២ ដល់​​១៣ ខែ វិច្ឆិកា ដែល​ពិភាក្សា​លើ​ផ្នែក​ធុរកិច្ច ការ​វិនិយោគ និង​ការ​លើក​កម្ពស់​ពាណិជ្ជកម្ម​នៅ​ក្នុង​តំបន់។

បន្ទាប់​ពី​កិច្ច​ប្រជុំ​នោះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​នឹង​ជួប​ពិភាក្សា​ដាច់​ដោយ​ឡែក ជាមួយ លោក​នាយករដ្ឋមន្ត្រី​​អូស្ត្រាលី នាយករដ្ឋមន្ត្រី​សហព័ន្ធ​រុស្សី និង​នាយករដ្ឋមន្ត្រី​ឥណ្ឌា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។